ព្រះត្រៃបិដក ភាគ ១២

 [​៧១៦​]​ ​ភិក្ខុនី​ប្រើប្រាស់​គ្រែ​អាសន្ទិ​ក្ដី​ ​បល្ល័ង្ក​ក្ដី​ ​ត្រូវ​អាបត្ដិ២គឺ​ ​ក្នុង​ប្រយោគ​ដែល​កំពុង​ប្រើប្រាស់​ ​ត្រូវ​អាបត្ដិ​ទុក្កដ​ ​លុះ​ប្រើប្រាស់​ហើយ​ ​ត្រូវ​អាបត្ដិ​បាចិត្ដិយៈ​។​ ​
 [​៧១៧​]​ ​ភិក្ខុនី​ការអំបោះ​ ​ត្រូវ​អាបត្ដិ២​ ​គឺ​ក្នុង​ប្រយោគ​ដែល​កំពុង​ការ​ ​ត្រូវ​អាបត្ដិ​ទុក្កដ​ ​ក្នុង​វារៈ​ដែល​បង្វិល១ជុំ​ៗ​ ​ត្រូវ​អាបត្ដិ​បាចិត្ដិយៈ​។​
 ​[​៧១៨​]​ ​ភិក្ខុនី​ធ្វើការ​ខ្វល់ខ្វាយ​បម្រើ​គ្រហស្ថ​ ​ត្រូវ​អាបត្ដិ២​ ​គឺ​ ​ក្នុង​ប្រយោគ​ដែល​កំពុង​ធ្វើ​ ​ត្រូវ​អាបត្ដិ​ទុក្កដ​ ​លុះ​ធ្វើរួចហើយ​ ​ត្រូវ​អាបត្ដិ​បាចិត្ដិយៈ​។​
 [​៧១៩​]​ ​ភិក្ខុនី​កាលបើ​ភិក្ខុនី​ផងគ្នា​និយាយ​ថា​ ​នែនាង​ជា​ម្ចាស់​ ​នាង​ចូរ​មក​រម្ងាប់​អធិករណ៍​នេះ​ ​ដូច្នេះ​ ​បាន​ទទួលពាក្យ​ថា​ ​សាធុ​ហើយ​ ​បែរជា​មិន​រម្ងាប់​ ​ទាំង​មិន​ធ្វើ​សេចក្ដី​ខ្វល់ខ្វាយ​ដើម្បី​ឱ្យ​រម្ងាប់​វិញ​ ​ត្រូវ​អាបត្ដិ១​ ​គឺ​បាចិត្ដិយៈ​។​ ​
 [​៧២០​]​ ​ភិក្ខុនី​ឱ្យ​ខាទ​នីយៈ​ ​ឬ​ភោជនីយាហារ​ ​ដល់​គ្រហស្ថ​ក្ដី​ ​បរិ​ព្វា​ជ​ក​ក្ដី​ ​បរិ​ព្វា​ជិ​កា​ក្ដី​ ​ដោយដៃ​ខ្លួនឯង​ ​ត្រូវ​អាបត្ដិ២​ ​គឺ​ក្នុង​ប្រយោគ​ដែល​កំពុង​ឱ្យ​ ​ត្រូវ​អាបត្ដិ​ទុក្កដ​ ​លុះ​ឱ្យ​រួចហើយ​ ​ត្រូវ​អាបត្ដិ​បាចិត្ដិយៈ​។​
ថយ | ទំព័រទី ២៩៩ | បន្ទាប់
ID: 636801642913920994
ទៅកាន់ទំព័រ៖