ព្រះត្រៃបិដក ភាគ ១២

(​ភរិយា​របស់​ខ្លួន​ពីដើម​)​។​ ​បញ្ញ​ត្ដិ​ ​អនុ​ប្ប​ញ្ញ​ត្ដិ​ ​អនុ​ប្ប​ន្ន​ប្ប​ញ្ញ​ត្ដិ​ ​មាន​ក្នុង​បឋម​បារាជិក​នោះ​ដែរ​ឬទេ​។​ ​មានតែ​បញ្ញ​ត្ដិ្ដ​(​១​)​១​ ​និង​អនុ​ប្ប​ញ្ញ​ត្ដិ​(​២​)​២​ ​ឯ​អនុ​ប្ប​ន្ន​ប្ប​ញ្ញ​ត្ដិ​(​៣​)​ ​មិន​មាន​ក្នុង​បឋម​បារាជិក​នោះ​ទេ​។​ ​បឋម​បារាជិក​នោះ​ ​ជាស​ព្វ​ត្ថ​ប្ប​ញ្ញ​ត្ដិ​(​៤​)​ ​ឬ​ជា​បទេស​ប្ប​ញ្ញ​ត្ដិ​(​៥​)​ ​។​ ​ជាស​ព្វ​ត្ថ​ប្ប​ញ្ញ​ត្ដិ​។​ ​បឋម​បារាជិក​នោះ​ ​ជា​សា​ធារ​ណ​ប្ប​ញ្ញ​ត្ដិ​(​៦​)​ ​ឬ​ជា​អ​សា​ធារ​ណ​ប្ប​ញ្ញ​ត្ដិ​(​៧​)​ ​។​ ​ជា​សា​ធារ​ណ​ប្ប​ញ្ញ​ត្ដិ​។​ ​បឋម​បារាជិក​នោះ​ ​ជាឯក​តោ​បញ្ញ​ត្ដិ​ ​ឬ​ជា​ឧភតោ​បញ្ញ​ត្ដិ​(​៨​)​ ​។​ ​ជា​ឧភតោ​បញ្ញ​ត្ដិ​។​ ​បណ្ដា​បា​តិ​មោក្ខុ​ទ្ទេ​សទាំ​ង៥​ ​យ៉ាង​ ​បឋម​បារាជិក​ ​ដាក់ចុះ​ក្នុង​ឧទ្ទេស​ណា​ ​រាប់បញ្ចូល​ក្នុង​ឧទ្ទេស​ណា​។​ ​បឋម​បារាជិក​ ​ដាក់ចុះ​ក្នុង​និទាន​ ​រាប់បញ្ចូល​ក្នុង​និទាន​។​ ​បឋម​បារាជិក​មកកាន់​ឧទ្ទេស​ ​ត្រង់​ឧទ្ទេស​ណា​។​ ​មកកាន់​ឧទ្ទេស​ត្រង់​ឧទ្ទេស​ទី២​។​ ​បណ្ដា​វិ​បត្ដិ៤យ៉ាង​
​(​១​)​ ​អដ្ឋកថា​ ​ថា​ ​សេចក្ដី​បញ្ញ​ត្ដ​ថា​ ​ភិក្ខុ​ណាមួយ​ ​សេព​មេថុនធម្ម​ ​ត្រូវ​បារាជិក​គ្មាន​សំវាស​ ​នេះ​ជា​បញ្ញ​ត្ដិ១​។​ ​(​២​)​ ​ពាក្យ​ថា​ ​ភិក្ខុ​សេព​មេថុនធម្ម​ ​ដោយហោចទៅ​សូម្បីតែ​នឹង​សត្វតិរច្ឆាន​ក្ដី​ ​មិន​ពោល​លាសិក្ខា​ក្ដី​ ​ទាំងនេះ​ ​ចាត់ជា​អនុ​ប្ប​ញ្ញ​ត្ដិ​ពីរ​។​ ​(​៣​)​ ​សេចក្ដី​បញ្ញ​ត្ដិ​មុន​កើតរឿង​ឡើង​ ​ដូចជា​ ​ទ្រង់​បញ្ញ​ត្ដ​គរុ​ធម៌៨​ ​ដល់​ពួក​ភិក្ខុនី​ ​នេះ​ចាត់ជា​ ​អនុ​ប្ប​ន្ន​ប្ប​ញ្ញ​ត្ដិ​ ​ៗ​នេះ​មិន​មាន​ក្នុង​ទី​ឯទៀត​ទេ​។​ ​(​៤​)​ ​សិក្ខាបទ​ដែល​ទ្រង់​បញ្ញ​ត្ដ​ទួទៅ​ទាំង​មជ្ឈិម​បទេស​ ​ទាំង​បច្ច​ន្ដ​ជនបទ​ ​ហៅថា​សព្វ​ត្ថ​ប្ប​ញ្ញ​ត្ដិ​។​ ​(​៥​)​ ​សិក្ខាបទ​ដែល​ទ្រង់​បញ្ញ​ត្ដ​ហាម​ក្នុង​មជ្ឈិម​បទេស​ ​មាន៤សិក្ខាបទ​ ​គឺ​ឧបសម្បទា​ដោយ​គណៈសង្ឃ​ ​មាន​ភិក្ខុ​ជា​វិនយ​ធរ​ជាគម្រប់៥​ ​ស្បែកជើង៤ជាន់​ ​ស្រង់ទឹក​ជានិច្ច​ ​កម្រាល​ស្បែក​ ​ហៅថា​ ​បទេស​ប្ប​ញ្ញ​ត្ដិ​។​ ​(​៦​)​ ​សិក្ខាបទ​ដែល​ទ្រង់​បញ្ញ​ត្ដ​ទួទៅ​ ​ទាំង​ភិក្ខុ​ ​ទាំង​ភិក្ខុនី​ ​ហៅថា​ ​សា​ធារ​ណ​ប្ប​ញ្ញ​ត្ដិ​។​ ​(​៧​)​ ​សិក្ខាបទ​ដែល​ទ្រង់​បញ្ញ​ត្ដ​ចំពោះតែ​ភិក្ខុ​ ​ឬ​ ​ចំពោះតែ​ភិក្ខុនី​ម្យ៉ាង​ ​ហៅថា​ ​អ​សា​ធារ​ណ​ប្ប​ញ្ញ​ត្ដិ​។​ ​(​៨​)​ ​ឯកតោ​បញ្ញ​ត្ដិ​ ​មាន​សេចក្ដី​ដូច​អ​សា​ធារ​ណ​ប្ប​ញ្ញ​ត្ដិ​ ​ឧភតោ​បញ្ញ​ត្ដិ​ ​មាន​សេចក្ដី​ដូច​សា​ធារ​ណ​ប្ប​ញ្ញ​ត្ដិ​។​
ថយ | ទំព័រទី ៣ | បន្ទាប់
ID: 636801456995907092
ទៅកាន់ទំព័រ៖