ព្រះត្រៃបិដក ភាគ ១២
គឺតាំងឡើងអំពីកាយនិងចិត្ដ មិនតាំងឡើងអំពីវាចា១ តាំងឡើងអំពីវាចា និងចិត្ដ មិនតាំងឡើងអំពីកាយ១ តាំងឡើងអំពីកាយអំពីវាចានិងចិត្ដ១។ បណ្ដាអធិករណ៍ទាំង៤ យ៉ាង សិក្ខាបទនោះ ចាត់ជាអធិករណ៍ណា។ ចាត់ជាអាបត្ដាធិករណ៍។ បណ្ដាសមថៈទាំង៧យ៉ាង សិក្ខាបទនោះរម្ងាប់ដោយសមថៈប៉ុន្មានយ៉ាង។ រម្ងាប់ដោយសមថៈ៣យ៉ាង គឺដោយសម្មុខាវិន័យ១ បដិញ្ញាតករណៈ ១ ដោយសម្មុខាវិន័យ និងតិណវត្ថារកៈ១។
ចប់អនិយតៈ ទាំងពីរ។
ឧទ្ទាន គឺបញ្ជីរឿងនៃអនិយតៈនោះ ដូច្នេះ
[២៦] អនិយតៈ (ទាំងពីរ) គឺ អលង្កម្មនិយៈ១ នាលង្កម្មនិយៈ១ ដែលព្រះពុទ្ធប្រសើរ មានគុណធម៌ដ៏មាំមួន ទ្រង់បញ្ញត្ដទុកហើយដោយល្អ។
ID: 636801466234645517
ទៅកាន់ទំព័រ៖