ព្រះត្រៃបិដក ភាគ ១២
[៧៣០] ភិក្ខុនីនៅចាំវស្សា ក្នុងអាវាសមិនមានភិក្ខុ ត្រូវអាបត្ដិ២ គឺកំពុងក្រាលសេនាសនៈដោយបំណងថា អាត្មាអញនឹងនៅចាំវស្សាដូច្នេះ ហើយក៏តម្កល់ទឹកឆាន់ទឹកប្រើប្រាស់ បោសបរិវេណ ត្រូវអាបត្ដិទុក្កដ ត្រូវអាបត្ដិបាចិត្ដិយៈ ព្រមគ្នានឹងអរុណរះឡើង។
[៧៣១] ភិក្ខុនីនៅចាំវស្សារួចហើយ មិនបានបវារណានឹងឧភតោសង្ឃ ដោយស្ថាន៣ យ៉ាង ត្រូវអាបត្ដិ១ គឺបាចិត្ដិយៈ។
[៧៣២] ភិក្ខុនីមិនទៅដើម្បីទទួលឱវាទក្ដី ដើម្បីនៅរួបរួមគ្នាក្ដី ត្រូវអាបត្ដិ១ គឺអាបត្ដិបាចិត្ដិយៈ។
[៧៣៣] ភិក្ខុនីមិនសួរឧបោសថផង មិនសូមឱវាទផង ត្រូវអាបត្ដិ១ គឺបាចិត្ដិយៈ។
[៧៣៤] ភិក្ខុនីមិនបានប្រាប់សង្ឃ ឬគណៈ(ហើយនៅ)តែម្នាក់ និងម្នាក់ជាមួយនឹងបុរស ឱ្យគេទម្លាយពកក្ដី របួសក្ដី ដែលកើតត្រង់កាយខាងក្រោម
(១) ត្រូវអាបត្ដិ២ គឺ ក្នុងប្រយោគដែលកំពុងឱ្យគេទម្លាយ ត្រូវអាបត្ដិទុក្កដ លុះទម្លាយរួចហើយ ត្រូវអាបត្ដិបាចិត្ដិយៈ។
ចប់ អារាមវគ្គ ជាគម្រប់ ៦។
(១) សរីរប្រទេសខាងក្រោមតាំងពីផ្ចិតទៅទល់ត្រឹមក្បាល់ជង្គង់។
ID: 636801644500281728
ទៅកាន់ទំព័រ៖