ព្រះត្រៃបិដក ភាគ ១២

 [​៧៤៩​]​ ​ភិក្ខុនី​មាន​វស្សា​គ្រប់១២ហើយ​ ​តែ​សង្ឃ​មិនទាន់​បាន​សន្មត​ឱ្យ​ ​ហើយ​ឱ្យ​ឧបសម្បទា​ ​(​គេ​)​ ​ត្រូវ​អាបត្ដិ២គឺ​ ​ក្នុង​ប្រយោគ​ដែល​កំពុង​ឱ្យ​ឧបសម្បទា​ ​ត្រូវ​អាបត្ដិ​ទុក្កដ​ ​លុះ​ឱ្យ​ឧបសម្បទា​រួចហើយ​ ​ត្រូវ​អាបត្ដិ​បាចិត្ដិយៈ​។​
 ​[​៧៥០​]​ ​ភិក្ខុនី​កាលដែល​សង្ឃ​និយាយ​ថា​ ​នែ​លោកម្ចាស់​ ​លោក​ ​មិន​គួរ​ឱ្យ​ឧបសម្បទា​នៅឡើយ​ទេ​ ​ដូច្នេះ​ ​ក៏​ទទួល​ថា​ ​សាធុ​ ​ហើយ​គ្រាក្រោយ​ ​ត្រឡប់​តិះដៀល​វិញ​ ​ត្រូវ​អាបត្ដិ២​ ​គឺ​ ​ក្នុង​ប្រយោគ​ដែល​កំពុង​តិះដៀល​ ​ត្រូវ​អាបត្ដិ​ទុក្កដ​ ​លុះ​តិះដៀល​ហើយ​ ​ត្រូវ​អាបត្ដិ​បាចិត្ដិយៈ​។​
 ​[​៧៥១​]​ ​ភិក្ខុនី​និយាយ​នឹង​សិក្ខមានា​ថា​ ​នែនាង​ ​បើ​នាង​ឱ្យ​ចីវរ​ដល់​យើង​ ​យើង​នឹង​ឱ្យ​នាង​បាន​ឧបសម្បទា​ ​(​ដល់​មក​ខាងក្រោយ​)​ ​ក៏​មិន​ឱ្យ​ ​(​សិក្ខមានា​នោះ​)​ ​បាន​ឧបសម្បទា​ ​ទាំង​មិន​ធ្វើ​សេចក្ដី​ខ្វល់ខ្វាយ​ ​ដើម្បី​ឱ្យ​បាន​ឧបសម្បទា​ ​ត្រូវ​អាបត្ដិ១គឺ​បាចិត្ដិយៈ​។​
 [​៧៥២​]​ ​ភិក្ខុនី​និយាយ​នឹង​សិក្ខមានា​ថា​ ​នែនាង​ ​បើ​នាង​តាម​បម្រើ​យើង​អស់២ឆ្នាំ​ ​យើង​នឹង​ឱ្យ​នាង​បាន​ឧបសម្បទា​ ​(​ដល់​មក​ខាងក្រោយ​)​ ​ក៏​មិន​ឱ្យ​ឧបសម្បទា​ ​ទាំង​មិន​ធ្វើ​សេចក្ដី​ខ្វល់ខ្វាយ​ ​ដើម្បី​ឱ្យ​បាន​ឧបសម្បទា​ ​ត្រូវ​អាបត្ដិ១​ ​គឺ​បាចិត្ដិយៈ​។​
ថយ | ទំព័រទី ៣០៦ | បន្ទាប់
ID: 636801646805483578
ទៅកាន់ទំព័រ៖