ព្រះត្រៃបិដក ភាគ ១២
[៧៥៨] ភិក្ខុនី(មិនឈឺ) បាំងឆត្រ ពាក់ស្បែកជើង ត្រូវអាបត្ដិ២គឺ ក្នុងប្រយោគដែលកំពុងបាំង កំពុងពាក់ ត្រូវអាបត្ដិទុក្កដ លុះបាំង ពាក់ ត្រូវអាបត្ដិបាចិត្ដិយៈ។
[៧៥៩] ភិក្ខុនី(មិនឈឺ) ទៅដោយយាន ត្រូវអាបត្ដិ២គឺ ក្នុងប្រយោគដែលរៀបនឹងទៅ ត្រូវអាបត្ដិទុក្កដ លុះទៅ ត្រូវអាបត្ដិបាចិត្ដិយៈ។
[៧៦០] ភិក្ខុនីក្រវាត់ខ្សែក្រវាត់ ត្រូវអាបត្ដិ២គឺ ក្នុងប្រយោគដែលកំពុងក្រវាត់ ត្រូវអាបត្ដិទុក្កដ លុះក្រវាត់រួច ត្រូវអាបត្ដិបាចិត្ដិយៈ។
[៧៦១] ភិក្ខុនីទ្រទ្រង់គ្រឿងអលង្ការរបស់ស្ដ្រី
(១) ត្រូវអាបត្ដិ២គឺ ក្នុងប្រយោគដែលកំពុងទ្រទ្រង់ ត្រូវអាបត្ដិទុក្កដ លុះទ្រទ្រង់រួច ត្រូវអាបត្ដិបាចិត្ដិយៈ។
[៧៦២] ភិក្ខុនីងូតទឹកដោយគ្រឿងក្រអូប និងគ្រឿងលាប ត្រូវអាបត្ដិ២គឺ ក្នុងប្រយោគដែលកំពុងងូត ត្រូវអាបត្ដិទុក្កដ លុះងូត ត្រូវអាបត្ដិបាចិត្ដិយៈ។
(១) អលង្ការរបស់ស្ដ្រីមានឈ្នួត ខ្សែក ខ្សែដៃ កងជើង ខ្សែចង្កេះជាដើម។
ID: 636801648114868471
ទៅកាន់ទំព័រ៖