ព្រះត្រៃបិដក ភាគ ១២

 [​៧៦៧​]​ ​ភិក្ខុនី​ ​សួរ​ប្រស្នា​នឹង​ភិក្ខុ​ដែល​ខ្លួន​មិនបាន​សូមឱកាស​ ​ត្រូវ​អាបត្ដិ២គឺ​ ​ក្នុង​ប្រយោគ​ដែល​កំពុង​សួរ​ ​ត្រូវ​អាបត្ដិ​ទុក្កដ​ ​លុះ​សួរ​រួចហើយ​ ​ត្រូវ​អាបត្ដិ​បាចិត្ដិយៈ​។​
 [​៧៦៨​]​ ​ភិក្ខុនី​គ្មាន​សំពត់​ចោមពុង​ ​ចូល​ទៅកាន់​ស្រុក​ ​ត្រូវ​អាបត្ដិ២គឺ​ ​ឈានជំហាន​ជាបឋម​កន្លង​របង​ស្រុក​ទៅ​ ​ត្រូវ​អាបត្ដិ​ទុក្កដ​ ​ឈានជំហាន​ជាគម្រប់​ពីរ​កន្លងទៅ​ ​ត្រូវ​អាបត្ដិ​បាចិត្ដិយៈ​។​ ​

​ចប់​ ​ឆ​ត្ដុ​បា​ហវ​គ្គ​ ​ជាគម្រប់៩​។​
​ចប់​ ​ខុទ្ទក​វគ្គ​ ​ទាំង៩​។​


 [​៧៦៩​]​ ​ភិក្ខុនី​ ​(​មិន​ឈឺ​)​ ​សូម​ទឹកដោះ​រាវ​យក​មក​ឆាន់​ ​ត្រូវ​អាបត្ដិ២គឺ​ ​កំពុង​ទទួល​ប្រគេន​ ​ដោយ​គិតថា​ ​អាត្មាអញ​នឹង​ឆាន់​ ​ដូច្នេះ​ ​ត្រូវ​អាបត្ដិ​ទុក្កដ​ ​(​លុះ​ទទួល​ហើយ​ឆាន់​)​ ​ត្រូវ​អាបត្ដិ​បាដិទេសនីយៈ​ ​គ្រប់​ៗ​វារៈ​ដែល​លេប​ចូល​ទៅ​។​
 ​[​៧៧០​]​ ​ភិក្ខុនី​ ​(​មិន​ឈឺ​)​ ​សូម​ប្រេង​គេ​យក​មក​ឆាន់​ ​ត្រូវ​អាបត្ដិ២គឺ​ ​កំពុង​ទទួល​ប្រគេន​ ​ដោយ​គិតថា​ ​អាត្មាអញ​នឹង​ឆាន់​ ​ដូច្នេះ​ ​ត្រូវ​អាបត្ដិ​ទុក្កដ​ ​(​លុះ​ទទួល​ហើយ​ឆាន់​)​ ​ត្រូវ​អាបត្ដិ​បាដិទេសនីយៈ​ ​គ្រប់​ៗ​វារៈ​ដែល​លេប​ចូល​ទៅ​។​
ថយ | ទំព័រទី ៣១០ | បន្ទាប់
ID: 636801649023730455
ទៅកាន់ទំព័រ៖