ព្រះត្រៃបិដក ភាគ ១២

 [​៧៧១​]​ ​ភិក្ខុនី​ ​(​មិន​ឈឺ​)​ ​សូម​ទឹកឃ្មុំ​គេ​យក​មក​ឆាន់​ ​ត្រូវ​អាបត្ដិ២គឺ​ ​កំពុង​ទទួល​ប្រគេន​ ​ដោយ​គិតថា​ ​អាត្មាអញ​នឹង​ឆាន់​ ​ដូច្នេះ​ ​ត្រូវ​អាបត្ដិ​ទុក្កដ​ ​(​លុះ​ទទួល​ហើយ​ឆាន់​)​ ​ត្រូវ​អាបត្ដិ​បា​ដិ​ទេស​នីយៈ​គ្រប់​ៗ​វារៈ​ ​ដែល​លេប​ចូល​ទៅ​។​
 [​៧៧២​]​ ​ភិក្ខុនី​(​មិន​ឈឺ​)​ ​សូម​ស្ករអំពៅ​គេ​យក​មក​ឆាន់​ ​ត្រូវ​អាបត្ដិ២គឺ​ ​កំពុង​ទទួល​ប្រគេន​ ​ដោយ​គិតថា​ ​អាត្មាអញ​នឹង​ឆាន់​ ​ដូច្នេះ​ ​ត្រូវ​អាបត្ដិ​ទុក្កដ​ ​(​លុះ​ទទួល​ហើយ​ឆាន់​)​ ​ត្រូវ​អាបត្ដិ​បាដិទេសនីយៈ​ ​គ្រប់​ៗ​វារៈ​ដែល​លេប​ចូល​ទៅ​។​
 [​៧៧៣​]​ ​ភិក្ខុនី​ ​(​មិន​ឈឺ​)​ ​សូម​ត្រី​គេ​យក​មក​ឆាន់​ ​ត្រូវ​អា​ត្ដិ២គឺ​ ​កំពុង​ទទួល​ប្រគេន​ ​ដោយ​គិតថា​ ​អាត្មាអញ​នឹង​ឆាន់​ ​ដូច្នេះ​ ​ត្រូវ​អាបត្ដិ​ទុក្កដ​ ​(​លុះ​ទទួល​ហើយ​ឆាន់​)​ ​ត្រូវ​អាបត្ដិ​បាដិទេសនីយៈ​ ​គ្រប់​ៗ​ ​វារៈ​ដែល​លេប​ចូល​ទៅ​។​ ​
 [​៧៧៤​]​ ​ភិក្ខុនី​ ​(​មិន​ឈឺ​)​ ​សូម​សាច់​អំពី​គេ​យក​មក​ឆាន់​ ​ត្រូវ​អាបត្ដិ២គឺ​ ​កំពុង​ទទួល​ប្រគេន​ ​ដោយ​គិតថា​ ​អាត្មាអញ​នឹង​ឆាន់​ ​ដូច្នេះ​ ​ត្រូវ​អាបត្ដិ​ទុក្កដ​ ​(​លុះ​ទទួល​ហើយ​ឆាន់​)​ ​ត្រូវ​អាបត្ដិ​បាដិទេសនីយៈ​ ​គ្រប់​ៗ​វារៈ​ដែល​លេប​ចូល​ទៅ​។
ថយ | ទំព័រទី ៣១១ | បន្ទាប់
ID: 636801649568141593
ទៅកាន់ទំព័រ៖