ព្រះត្រៃបិដក ភាគ ១២

 [​៧៧៥​]​ ​ភិក្ខុនី​ ​(​មិន​ឈឺ​)​ ​សូម​ទឹកដោះស្រស់​អំពី​គេ​យក​មក​ឆាន់​ ​ត្រូវ​អាបត្ដិ២គឺ​ ​កំពុង​ទទួល​ប្រគេន​ ​ដោយ​គិតថា​ ​អាត្ម​អញ​នឹង​ឆាន់​ ​ដូច្នេះ​ ​ត្រូវ​អាបត្ដិ​ទុក្កដ​ ​(​លុះ​ទទួ​ហើយ​ឆាន់​)​ ​ត្រូវ​អាបត្ដិ​បាដិទេសនីយៈ​ ​គ្រប់​ៗ​វារៈ​ដែល​លេប​ចូល​ទៅ​។​
 ​[​៧៧៦​]​ ​ភិក្ខុនី​ ​(​មិន​ឈឺ​)​ ​សូម​ទឹកដោះជូរ​អំពី​គេ​យក​មក​ឆាន់​ ​ត្រូវ​អាបត្ដិ២គឺ​ ​កំពុង​ទទួល​ប្រគេន​ ​ដោយ​គិតថា​ ​អាត្មាអញ​នឹង​ឆាន់​ ​ដូច្នេះ​ ​ត្រូវ​អាបត្ដិ​ទុក្កដ​ ​(​លុះ​ទទួល​ហើយ​ឆាន់​)​ ​ត្រូវ​អាបត្ដិ​បាដិទេសនីយៈ​ ​គ្រប់​ៗ​ ​វារៈ​ដែល​លេប​ចូល​ទៅ​។​ ​

​ចប់​ ​បាដិទេសនីយៈ​ ​ទី៨​។​
​ចប់​ ​ក​តា​បត្ដិ​វារៈ​ ​ជាគម្រប់២​។​


 ​[​៧៧៧​]​ ​ពួក​អាបត្ដិ​របស់​ភិក្ខុនី​ ​ដែល​មាន​ចិត្ដ​ជោក​ដោយ​រាគៈ​ ​ត្រេកអរ​នឹង​ការ​ប៉ះពាល់​កាយ​របស់​បុរស​បុគ្គល​ ​ដែល​មាន​ចិត្ដ​ជោក​ដោយ​រាគៈ​ ​បណ្ដា​វិ​បត្ដិ​ទាំង៤​ ​រាប់​បញ្ជូ​លក្នុង​វិ​បត្ដិ​ប៉ុន្មាន​។​ ​ពួក​អាបត្ដិ​របស់​ភិក្ខុនី​ដែល​មាន​ចិត្ដ​ជោក​ដោយ​រាគៈ​ ​ត្រេកអរ​នឹង​ការ​ប៉ះពាល់​កាយ​ ​របស់​បុរស​បុគ្គល​ដែល​មាន​ចិត្ដ​ជោក​ដោយ​រាគៈ​ ​បណ្ដា​វិ​បត្ដិ​ទាំង៤​ ​រាប់​បញ្ជូ​លក្នុង​វិ​បត្ដិ២​ ​គឺ​ ​សីលវិបត្ដិ​ក៏​មាន​ ​អាចារ​វិ​បត្ដិ​ក៏​មាន​។​
ថយ | ទំព័រទី ៣១២ | បន្ទាប់
ID: 636801650039868575
ទៅកាន់ទំព័រ៖