ព្រះត្រៃបិដក ភាគ ១២

 [​៧៧៨​]​ ​ពួក​អាបត្ដិ​របស់​ភិក្ខុនី​ ​(​មិន​ឈឺ​)​ ​សូម​ទឹកដោះជូរ​អំពី​គេ​ ​យក​មក​ឆាន់​ ​បណ្ដា​វិ​បត្ដិ​ទាំង៤​ ​រាប់បញ្ចូល​ក្នុង​វិ​បត្ដិ​ប៉ុន្មាន​។​ ​ពួក​អាបត្ដិ​របស់​ភិក្ខុនី​ ​(​មិន​ឈឺ​)​ ​សូម​ទឹកដោះជូរ​អំពី​គេ​យក​មក​ឆាន់​ ​បណ្ដា​វិ​បត្ដិ​ទាំង៤​ ​រាប់បញ្ចូល​ក្នុង​វិ​បត្ដិ១​ ​គឺ​អាចារ​វិ​បត្ដិ​។​ ​

​ចប់​ ​វិ​បត្ដិ​វារៈ​ ​ជាគម្រប់៣​។​


 ​[​៧៧៩​]​ ​ពួក​អាបត្ដិ​របស់​ភិក្ខុនី​ ​ដែល​មាន​ចិត្ដ​ជោក​ដោយ​រាគៈ​ ​ត្រេកអរ​នឹង​ការ​ប៉ះពាល់​កាយ​របស់​បុរស​បុគ្គល​ ​ដែល​មាន​ចិត្ដ​ជោក​ដោយ​រាគៈ​ ​បណ្ដា​កង​នៃ​អាបត្ដិ​ទាំង៧​ ​លោកសង្គ្រោះ​ដោយ​កង​នៃ​អាបត្ដិ​ប៉ុន្មាន​។​ ​ពួក​អាបត្ដិ​របស់​ភិក្ខុនី​ដែល​មាន​ចិត្ដ​ជោក​ដោយ​រាគៈ​ ​ត្រេកអរ​ ​នឹង​ការ​ប៉ះពាល់​កាយ​របស់​បុរស​បុគ្គល​ ​ដែល​មាន​ចិត្ដ​ជោក​ដោយ​រាគៈ​ ​បណ្ដា​កង​នៃ​អាបត្ដិ​ទាំង៧​ ​លោ​ក​សង្គ្រាះ​ដោយ​កង​នៃ​អាបត្ដិ៣គឺ​កង​ ​នៃ​អាបត្ដិ​បារាជិក​ក៏​មាន​ ​កង​នៃ​អាបត្ដិ​ថុល្លច្ច័យ​ក៏​មាន​ ​កង​នៃ​អាបត្ដិ​ទុក្កដ​ក៏​មាន​។​បេ​។​
 [​៧៨០​]​ ​ពួក​អាបត្ដិ​របស់​ភិក្ខុនី​ ​(​មិន​ឈឺ​)​ ​សូម​ទឹកដោះជូរ​អំពី​គេ​យក​មក​ឆាន់​ ​បណ្ដា​កង​នៃ​អាបត្ដិ​ទាំង៧​ ​លោកសង្គ្រោះ​ដោយ​កង​នៃ​អាបត្ដិ​
ថយ | ទំព័រទី ៣១៣ | បន្ទាប់
ID: 636801650543477379
ទៅកាន់ទំព័រ៖