ព្រះត្រៃបិដក ភាគ ១២
ប៉ុន្មាន។ ពួកអាបត្ដិរបស់ភិក្ខុនី ដែលសូមទឹកដោះជូរអំពីគេយកមឆាន់ បណ្ដាកងនៃអាបត្ដិទាំង៧ លោកសង្គ្រោះដោយកងនៃអាបត្ដិ២ គឺកងនៃអាបត្ដិបាដិទេសនីយៈក៏មាន កងនៃអាបត្ដិទុក្កដក៏មាន។
ចប់ សង្គហវារៈ ជាគម្រប់៤។
[៧៨១] ពួកអាបត្ដិរបស់ភិក្ខុនី ដែលមានចិត្ដជោកដោយរាគៈ ត្រេកអរនឹងការប៉ះពាល់កាយរបស់បុរសបុគ្គល ដែលមានចិត្ដជោកដោយរាគៈ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ តាំងឡើងអំពីសមុដ្ឋានប៉ុន្មាន។ ពួកអាបត្ដិរបស់ភិក្ខុនីដែលមានចិត្ដជោកដោយរាគៈ ត្រេកអរនឹងការប៉ះពាល់កាយរបស់បុរសបុគ្គល ដែលមានចិត្ដជោកដោយរាគៈ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ តាំងឡើងអំពីសមុដ្ឋាន១ គឺតាំងឡើងអំពីកាយ និងចិត្ដ មិនតាំងឡើងអំពីវាចាឡើយ។បេ។
[៧៨២] ពួកអាបត្ដិរបស់ភិក្ខុនី (មិនឈឺ) សូមទឹកដោះជូរយកមកឆាន់ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ តាំងឡើងអំពីសមុដ្ឋានប៉ុន្មាន។ ពួកអាបត្ដិរបស់ភិក្ខុនី (មិនឈឺ) សូមទឹកដោះជូរយកមកឆាន់ បណ្ដា
ID: 636801650893067375
ទៅកាន់ទំព័រ៖