ព្រះត្រៃបិដក ភាគ ១២
សមុដ្ឋាននៃអាបត្ដិទាំង៦ តាំងឡើងអំពីសមុដ្ឋាន៤ គឺតាំងឡើងអំពីកាយ មិនតាំងឡើងអំពីវាចា មិនតាំងឡើងអំពីចិត្ដក៏មាន តាំងឡើងអំពីកាយ និងវាចា មិនតាំងឡើងអំពីចិត្ដក៏មាន តាំងឡើងអំពីកាយ និងចិត្ដ មិនតាំងឡើងអំពីវាចាក៏មាន តាំងឡើងអំពីកាយ វាចា និងចិត្ដក៏មាន។
ចប់ សមុដ្ឋានវារៈ ជាគម្រប់៥។
[៧៨៣] ពួកអាបត្ដិរបស់ភិក្ខុនី ដែលមានចិត្ដជោកដោយរាគៈ ត្រេកអរនឹងការប៉ះពាល់កាយរបស់បុរសបុគ្គល ដែលមានចិត្ដជោកដោយរាគៈដែរ បណ្ដាអធិករណ៍ទាំង៤ ចាត់ជាអធិករណ៍ណា។ ពួកអាបត្ដិរបស់ភិក្ខុនី ដែលមានចិត្ដជោកដោយរាគៈ ត្រេកអរនឹងការប៉ះពាល់កាយរបស់បុរសបុគ្គល ដែលមានចិត្ដជោកដោយរាគៈដែរ បណ្ដាអធិករណ៍ទាំង៤ ចាត់ជាអាបត្ដាធិករណ៍។បេ។
[៧៨៤] ពួកអាបត្ដិរបស់ភិក្ខុនី (មិនឈឺ) សូមទឹកដោះជូរយកមកឆាន់ បណ្ដាអធិករណ៍ទាំង៤ ចាត់ជាអធិករណ៍ណា។ ពួកអាបត្ដិរបស់ភិក្ខុនី (មិនឈឺ) សូមទឹកដោះជូរយកមកឆាន់ បណ្ដាអធិករណ៍ទាំង៤ ចាត់ជាអាបត្ដាអធិករណ៍។
ចប់ អធិករណវារៈ ជាគម្រប់៦។
ID: 636801651303220834
ទៅកាន់ទំព័រ៖