ព្រះត្រៃបិដក ភាគ ១២
អាចារវិបត្ដិក៏មាន។ បណ្ដាកងនៃអាបត្ដិ៧ លោកសង្គ្រោះដោយកងនៃ អាបត្ដិ ៣ គឺ កងនៃអាបត្ដិបារាជិកក៏មាន កងនៃអាបត្ដិថុល្លច្ច័យក៏មាន កងនៃអាបត្ដិទុក្កដក៏មាន។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ តាំងឡើងដោយសមុដ្ឋាន១គឺ តាំងឡើងអំពីកាយ និងចិត្ដ មិនតាំងឡើងអំពីវាចាឡើយ។ បណ្ដាអធិរកណ៍៤ ចាត់ជាអាបត្ដាអធិករណ៍។ បណ្ដាសមថៈទាំង ៧ តែងរម្ងាប់ដោយសមថៈ៣ គឺដោយសម្មុខាវិន័យ និងបដិញ្ញាតករណៈក៏មាន ដោយសម្មុខាវិន័យ និងតិណវត្ថារកៈក៏មាន។បេ។
[៧៨៨] ភិក្ខុនី (មិនឈឺ) សូមទឹកដោះជូរយកមកឆាន់ ត្រូវអាបត្ដិប៉ុន្មាន។ ភិក្ខុនី (មិនឈឺ) សូមទឹកដោះជូរយកមកឆាន់ ត្រូវអាបត្ដិ២ គឺកំពុងទទួលប្រគេនដោយគិតថា អាត្មាអញនឹងឆាន់ ដូច្នេះ ត្រូវអាបត្ដិទុក្កដ (លុះទទួលឆាន់ហើយ) ត្រូវអាបត្ដិបាដិទេសនីយៈគ្រប់ៗ វារៈដែលលេបចូលទៅ ភិក្ខុនី (មិនឈឺ) សូមទឹកដោះជូរយកមកឆាន់ ត្រូវអាបត្ដិទាំង២នេះ។ បណ្ដាវិបត្ដិទាំង៤ អាបត្ដិទាំងនោះរាប់បញ្ចូលក្នុងវិបត្ដិប៉ុន្មាន។ បណ្ដាកងនៃអាបត្ដិទាំង៧ លោកសង្គ្រោះដោយកងនៃអាបត្ដិប៉ុន្មាន។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ តាំងឡើងដោយ
ID: 636801652185681308
ទៅកាន់ទំព័រ៖