ព្រះត្រៃបិដក ភាគ ១២
សមុដ្ឋានប៉ុន្មាន។ បណ្ដាអធិករណ៍ទាំង៤ ចាត់ជាអធិករណ៍ណា។ បណ្ដាសមថៈទាំង៧ រម្ងាប់ដោយសមថៈប៉ុន្មាន។ បណ្ដាវិបត្ដិទាំង៤ អាបត្ដិទាំងនោះ រាប់បញ្ចូលក្នុងវិបត្ដិ១ គឺអាចារវិបត្ដិ។ បណ្ដាកងនៃអាបត្ដិទាំង៧ លោកសង្គ្រោះដោយកងនៃអាបត្ដិ២ គឺកងនៃអាបត្ដិបាដិទេសនីយៈក៏មាន កងនៃអាបត្ដិទុក្កដក៏មាន។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ តាំងឡើងដោយសមុដ្ឋាន៤ គឺតាំងឡើងអំពីកាយ មិនតាំងឡើងអំពីវាចា មិនតាំងឡើងអំពីចិត្ដក៏មាន តាំឡើងអំពីកាយ និងវាចា មិនតាំងឡើងអំពីចិត្ដក៏មាន តាំងឡើងអំពីកាយ និងចិត្ដ មិនតាំងឡើងអំពីវាចាក៏មាន តាំងឡើងអំពីកាយ វាចា និងចិត្ដក៏មាន។ បណ្ដាអធិករណ៍ទាំង៤ ចាត់ជាអាបត្ដាធិករណ៍។ បណ្ដាសមថៈទាំង៧ តែរម្ងាប់ដោយសមថៈ៣ គឺ ដោយសម្មុខាវិន័យ និងបដិញ្ញាតកណៈក៏មាន ដោយសម្មុខាវិន័យ និងតិណវត្ថារកៈក៏មាន។
ចប់ សមុច្ចយវារៈ ជាគម្រប់៨។
ID: 636801652478208040
ទៅកាន់ទំព័រ៖