ព្រះត្រៃបិដក ភាគ ១២

សិក្ខាបទ​នោះ​ ​តាំង​ឡើង​ដោយ​សមុដ្ឋាន២យ៉ាងគឺ​ ​តាំង​ឡើង​អំពី​កាយ​ ​និង​វាចា​ ​មិន​តាំង​ឡើង​អំពី​ចិត្ដ១​ ​តាំង​ឡើង​អំពី​កាយវាចា​ ​និង​ចិត្ដ១​។​បេ​។​
 ​[​២៩​]​ ​សួរ​ថា​ ​ព្រះមានព្រះភាគ​ ​ទ្រង់​បញ្ញ​ត្ដ​និ​ស្ស​គ្គិ​យ​បាចិត្ដិយៈ​ ​ចំពោះ​ភិក្ខុ​ទទួល​អកាល​ចីវរ​ហើយ​ ​ទុក​ឱ្យ​កន្លង​មួយ​ខែ​ទៅ​ ​ក្នុង​ទីណា​។​ ​ឆ្លើយ​ថា​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​នគរ​សាវត្ថី​។​ ​ទ្រង់​ប្រារព្ធ​នូវ​បុគ្គល​ណា​។​ ​ទ្រង់​ប្រារព្ធ​នូវ​ភិក្ខុ​ច្រើន​រូប​។​ ​ព្រោះ​រឿងរ៉ាវ​ដូចម្ដេច​។​ ​ព្រោះ​រឿងរ៉ាវ​ដែល​ភិក្ខុ​ច្រើន​រូប​ទទួល​អកាល​ចីវរ​ ​ហើយ​ទុក​ឱ្យ​កន្លង​ហួស​មួយ​ខែ​ទៅ​។​ ​សិក្ខាបទ​នោះ​ ​មានតែ​បញ្ញ​ត្ដិ១​។​ ​បណ្ដា​សមុដ្ឋាន​នៃ​អាបត្ដិ​ទាំង៦យ៉ាង​ ​សិក្ខាបទ​នោះ​ ​តាំង​ឡើង​ដោយ​សមុដ្ឋាន២យ៉ាង​ ​គឺ​តាំង​ឡើង​អំពី​កាយ​ ​និង​វាចា​ ​មិន​តាំង​ឡើង​អំពី​ចិត្ដ១​ ​តាំង​ឡើង​អំពី​កាយវាចា​និង​ចិត្ដ១​។​បេ​។​ ​
 [​៣០​]​ ​សួរ​ថា​ ​ព្រះមានព្រះភាគ​ ​ទ្រង់​បញ្ញ​ត្ដ​និ​ស្ស​គ្គិ​យ​បាចិត្ដិយៈ​ ​ចំពោះ​ភិក្ខុ​ ​ដែល​ប្រើ​នាង​ភិក្ខុនី​ ​មិនមែន​ជា​ញាតិ​ឱ្យ​លាង​ចីវរ​ចាស់​ក្នុង​ទីណា​។​ ​ឆ្លើយ​ថា​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​នគរ​សាវត្ថី​។​ ​ទ្រង់​ប្រារព្ធ​នូវ​បុគ្គល​ណា​។​ ​ទ្រង់​ប្រារព្ធ​នូវ​ឧទាយិ​ភិក្ខុ​មាន​អាយុ​។​ ​ព្រោះ​រឿងរ៉ាវ​ដូចម្ដេច​។​ ​ព្រោះ​រឿងរ៉ាវ​ដែល​ព្រះ​ឧទាយិ​មាន​អាយុ​ ​ប្រើ​ភិក្ខុនី​មិនមែន​ជា​ញាតិ​ ​
ថយ | ទំព័រទី ៣២ | បន្ទាប់
ID: 636801466850110720
ទៅកាន់ទំព័រ៖