ព្រះត្រៃបិដក ភាគ ១២
[៧៨៩] បារាជិកណា ដែលព្រះមានព្រះភាគ ជាអរហន្ដសម្មាសម្ពុទ្ធអង្គនោះ ទ្រង់ជ្រាបច្បាស់ (នូវកាលគួរនឹងបញ្ញត្ដសិក្ខាបទ) ទ្រង់ឃើញ (នូវអំណាចនៃប្រយោជន៍) ព្រោះបច្ច័យនៃសេចក្ដីត្រេកអរនឹងការប៉ះពាល់កាយ (របស់បុរសបុគ្គល) បារាជិកនោះ ទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងក្រុងសាវត្ថី។ ទ្រង់ប្រារព្ធនឹងបុគ្គលណា។ ទ្រង់ប្រារព្ធ នឹងសុន្ទរីនន្ទាភិក្ខុនី។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលសុន្ទរីនន្ទាភិក្ខុនី មានចិត្ដជោកដោយរាគៈ ត្រេកអរនឹងការប៉ះពាល់កាយរបស់បុរសបុគ្គល ដែលមានចិត្ដជោកដោយរាគៈដែរ។ ក្នុងសិក្ខាបទនោះ មានបញ្ញត្ដិ អនុប្បញ្ញត្ដិ និងអនុប្បន្នប្បញ្ញត្ដិដែរឬ។ មានតែបញ្ញត្ដិ១ ឯអនុប្បញ្ញត្ដិ និងអនុប្បន្នប្បញ្ញត្ដិមិនមានក្នុងសិក្ខាបទនោះទេ។ (សិក្ខាបទនោះ) ជាសព្វត្ថប្បញ្ញត្ដិ ឬជាបទេសប្បញ្ញត្ដិ។ ជាសព្វត្ថប្បញ្ញត្ដិ។ ជាសាធារណប្បញ្ញត្ដិ ឬជាអសាធាណប្បញ្ញត្ដិ។ ជាអសាធារណប្បញ្ញត្ដិ។ ជាឯកតោបញ្ញត្ដិ ឬជាឧភតោបញ្ញត្ដិ។ ជាឯកតោបញ្ញត្ដិ។ បណ្ដាបាតិមោក្ខុទ្ទេសទាំង៤ ចាត់ចូលក្នុងឧទ្ទេសណា រាប់បញ្ចូលក្នុងឧទ្ទេសណា។ ចាត់ចូលក្នុងនិទានុទ្ទេស រាប់បញ្ចូលក្នុងនិទានុទ្ទេស។ មកកាន់ឧទ្ទេសត្រង់ឧទ្ទេសទីប៉ុន្មាន។ មកកាន់ឧទ្ទេសត្រង់ឧទ្ទេសទី២។ បណ្ដាវិបត្ដិ៤ ជាវិបត្ដិអ្វី។ ជាសីលវិបត្ដិ។ បណ្ដាកងនៃអាបត្ដិទាំង ៧ ជាកងនៃអាបត្ដិអ្វី។ ជាកងនៃអាបត្ដិ
ID: 636801652787485729
ទៅកាន់ទំព័រ៖