ព្រះត្រៃបិដក ភាគ ១២

ទ្រង់​ប្រារឰ​នឹង​ថុល្ល​នន្ទា​ភិក្ខុនី​។​ ​ព្រោះ​រឿង​ដូចម្ដេច​។​ ​ព្រោះ​រឿង​ ​ដែល​ថុល្ល​នន្ទា​ភិក្ខុនី​ជា​អ្នកប្ដឹង​ផ្ដល់​។​ ​ក្នុង​សិក្ខាបទ​នោះ​ ​មាន​បញ្ញ​ត្ដិ​ ​អនុ​ប្ប​ញ្ញ​ត្ដិ​ ​និង​អនុ​ប្ប​ន្ន​ប្ប​ញ្ញ​ត្ដិ​ដែរ​ឬ​។​ ​មានតែ​បញ្ញ​ត្ដិ១​ ​ឯ​អនុ​ប្ប​ញ្ញ​ត្ដិ​ ​និង​អនុ​ប្ប​ន្ន​ប្ប​ញ្ញ​ត្ដិ​ ​មិន​មាន​ក្នុង​សិក្ខាបទ​នោះ​ឡើយ​។​ ​(​សិក្ខាបទ​នោះ​)​ ​ជា​ ​សព្វ​ត្ថ​ប្ប​ញ្ញ​ត្ដិ​ ​ឬ​ជា​បទេស​ប្ប​ញ្ញ​ត្ដិ​។​ ​ជាស​ព្វ​ត្ថ​ប្ប​ញ្ញ​ត្ដិ​។​ ​ជា​សា​ធារ​ណ​ប្ប​ញ្ញ​ត្ដិ​ ​ឬ​ជា​អ​សា​ធារ​ណ​ប្ប​ញ្ញ​ត្ដិ​។​ ​ជា​អ​សា​ធារ​ណ​ប្ប​ញ្ញ​ត្ដិ​។​ ​ជាឯក​តោ​បញ្ញ​ត្ដិ​ ​ឬ​ជា​ឧភតោ​បញ្ញ​ត្ដិ​។​ ​ជាឯក​តោ​បញ្ញ​ត្ដិ​។​ ​បណ្ដា​បា​តិ​មោក្ខុ​ទ្ទេ​សទាំ​ង៤​ ​ចាត់​ចូលក្នុង​ឧទ្ទេស​ណា​ ​រាប់បញ្ចូល​ក្នុង​ឧទ្ទេស​ណា​។​ ​ចាត់​ចូលក្នុង​និ​ទានុ​ទ្ទេស​ ​រាប់បញ្ចូល​ក្នុង​និ​ទានុ​ទ្ទេស​។​ ​មកកាន់​ឧទ្ទេស​ ​ត្រង់​ឧទ្ទេស​ណា​។​ ​មកកាន់​ឧទ្ទេស​ត្រង់​ឧទ្ទេស​ទី៣​។​ ​បណ្ដា​វិ​បត្ដិ​ទាំង៤​ ​ចាត់ជា​វិ​បត្ដិ​អ្វី​។​ ​ចាត់ជា​សីលវិបត្ដិ​។​ ​បណ្ដា​កង​នៃ​អាបត្ដិ​ទាំង៧​ ​ចាត់ជា​កង​នៃ​អាបត្ដិ​ណា​។​ ​ចាត់ជា​កង​នៃ​អាបត្ដិ​សង្ឃាទិសេស​។​ ​បណ្ដា​សមុដ្ឋាន​នៃ​អាបត្ដិ​ទាំង៦​ ​តាំង​ឡើង​ដោយ​សមុដ្ឋាន​ប៉ុន្មាន​។​ ​តាំង​ឡើង​ដោយ​សមុដ្ឋាន២​ ​គឺ​តាំង​ឡើង​អំពី​កាយ​ ​និង​វាចា​ ​មិន​តាំង​ឡើង​អំពី​ចិត្ដ​ក៏​មាន​ ​តាំង​ឡើង​អំពី​កាយ​អំពី​វាចា​និង​ចិត្ដ​ក៏​មាន​។​បេ​។​ ​(​សិក្ខាបទ​នោះ​)​ ​លោក​ណា​បាន​នាំមក​។​ ​ព្រះ​ថេរៈ​ទាំងឡាយ​នាំ​តៗ​គ្នា​មក​។​
ថយ | ទំព័រទី ៣២៣ | បន្ទាប់
ID: 636801654156634040
ទៅកាន់ទំព័រ៖