ព្រះត្រៃបិដក ភាគ ១២

 [​៧៩៦​]​ ​សង្ឃាទិសេស​របស់​ភិក្ខុនី​ ​ដែល​មិនបាន​ប្រាប់​ការ​ក​សង្ឃ​ ​ទាំង​មិនដឹង​សេចក្ដីប្រាថ្នា​របស់​គណៈ​ ​ហើយ​សូត្រ​ហៅ​ភិក្ខុនី​ ​ដែល​សង្ឃ​ព្រមព្រៀង​គ្នា​លើ​ក​វត្ដ​ ​តាម​ធម៌​ ​តាម​វិន័យ​ ​តាម​ពាក្យ​ប្រៀនប្រដៅ​របស់​ព្រះ​សាស្ដា​ ​ឱ្យ​ចូល​មកកាន់​ពួក​ ​ព្រះសម្មាសម្ពុទ្ធ​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​ទីណា​។​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​ក្រុង​សាវត្ថី​។​ ​ទ្រង់​ប្រារឰ​នឹង​បុគ្គល​ណា​។​ ​ទ្រង់​ប្រារឰ​នឹង​ ​ថុល្ល​នន្ទា​ភិក្ខុនី​។​ ​ព្រោះ​រឿង​ដូចម្ដេច​។​ ​ព្រោះ​រឿង​ដែល​ថុល្ល​នន្ទា​ភិក្ខុនី​មិនបាន​ប្រាប់​ការ​ក​សង្ឃ​ ​ទាំង​មិនដឹង​សេចក្ដីប្រាថ្នា​របស់​គណៈ​ ​ហើយ​សូត្រ​ហៅ​ភិក្ខុនី​ ​ដែល​សង្ឃ​ព្រមព្រៀង​គ្នា​លើ​ក​វត្ដ​តាម​ធម៌​ ​តាម​វិន័យ​ ​តាម​ ​ពាក្យ​ប្រៀនប្រដៅ​របស់​ព្រះ​សាស្ដា​ ​(​ឱ្យ​ចូល​មកកាន់​ពួក​)​។​ ​(​សិក្ខាបទ​នោះ​)​ ​មានតែ​បញ្ញ​ត្ដិ១​។​ ​បណ្ដា​សមុដ្ឋាន​នៃ​អាបត្ដិ​ទាំង៦​ ​តាំង​ឡើង​ដោយ​សមុដ្ឋាន១​ ​(​ដូច​ក្នុង​ធុរនិក្ខេប​សិក្ខាបទ​)​។​ ​
 ​[​៧៩៧​]​ ​សង្ឃាទិសេស​ ​ព្រោះ​បច្ច័យ​នៃ​ភិក្ខុនី​ ​មាន​ចិត្ដ​ជោក​ដោយ​ ​រាគៈ​ ​ទទួល​ខាទនីយ​ភោជនីយាហារ​ ​អំពី​ដៃ​បុរស​បុគ្គល​ ​ដែល​មាន​ចិត្ដ​ ​ជោក​ដោយ​រាគៈ​ ​ដោយដៃ​ខ្លួនឯង​ហើយ​ឆាន់​ ​ព្រះសម្មាសម្ពុទ្ធ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​ទីណា​។​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​ក្រុង​សាវត្ថី​។​ ​ទ្រង់​ប្រារឰ​នឹង​បុគ្គល​ណា​។​ ​ទ្រង់​ប្រារឰ​នឹង​សុន្ទរី​នន្ទា​ភិក្ខុនី​។​ ​ព្រោះ​រឿង​ដូចម្ដេច​។​
ថយ | ទំព័រទី ៣២៥ | បន្ទាប់
ID: 636801654840903178
ទៅកាន់ទំព័រ៖