ព្រះត្រៃបិដក ភាគ ១២
ព្រោះរឿងដែលសុន្ទរីនន្ទាភិក្ខុនី មានចិត្ដជោកដោយរាគៈ ទទួលអាមិសៈអំពី ដៃបុរសបុគ្គល ដែលមានចិត្ដជោកដោយរាគៈ។ (សិក្ខាបទនោះ) មានតែបញ្ញត្ដិ ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង ៦ តាំងឡើងដោយសមុដ្ឋាន១ (ដូចក្នុងបឋមបារាជិកសិក្ខាបទ)។
[៧៩៨] សង្ឃាទិសេស ព្រោះបច្ច័យនៃភិក្ខុនីបញ្ជូនភិក្ខុនីផងគ្នា ដោយពាក្យថា នែនាង បុរសបុគ្គលនោះមានតម្រេកក្ដី មិនមានតម្រេកក្ដី នឹងធ្វើអ្វីដល់នាងបាន នែនាង ណ្ហើយចុះ កាលណាបើនាងមិនមានតម្រេកហើយ បើបុរសបុគ្គលនេះឱ្យវត្ថុណាជាខាទនីយៈក្ដី ជាភោជនីយៈក្ដី ដល់នាង នាងចូរទទួលវត្ថុនោះ ដោយដៃរបស់ខ្លួនហើយទំពាស៊ី ឬបរិភោគចុះ ដូច្នេះ ព្រះសម្មាសម្ពុទ្ធទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងក្រុងសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់ប្រារឰនឹងភិក្ខុនី១រូប។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលភិក្ខុនី១រូប បញ្ជូនភិក្ខុនីផងគ្នា ដោយពាក្យថា នែនាង បុរសបុគ្គលនោះមានតម្រេកក្ដី មិនមានតម្រេកក្ដី នឹងធ្វើអ្វីដល់នាងបាន នែនាង ណ្ហើយចុះ កាលណាបើនាងមិនមានតម្រេកហើយ បើបុរសបុគ្គលនោះឱ្យវត្ថុណាជាខាទនីយៈក្ដី ជាភោជនីយៈក្ដី
ID: 636801655185322878
ទៅកាន់ទំព័រ៖