ព្រះត្រៃបិដក ភាគ ១២

ដល់​នាង​ ​នាង​ចូរ​ទទួលយក​វត្ថុ​នោះ​ដោយដៃ​របស់​ខ្លួន​ ​ហើយ​ទំពាស៊ី​ ​ឬ​ ​បរិភោគ​ចុះ​។​ ​(​សិក្ខាបទ​នោះ​)​ ​មានតែ​បញ្ញ​ត្ដិ​ ​១​។​ ​បណ្ដា​សមុដ្ឋាន​នៃ​អាបត្ដិ​ទាំង៦​ ​តាំង​ឡើង​ដោយ​សមុដ្ឋាន៣​។​
 [​៧៩៩​]​ ​សង្ឃាទិសេស​ ​ព្រោះ​បច្ច័យ​នៃ​ភិក្ខុនី​ក្រោធ​ខឹង​ ​(​នឹង​ភិក្ខុនី​ផងគ្នា​)​ ​កាលបើ​សង្ឃ​សូ​ត្រ​សម​នុ​ភា​សន​កម្ម​ចប់​ជាគម្រប់៣ដង​ហើយ​ ​នៅតែ​មិន​លះបង់​ ​(​នូវ​អំពី​នោះ​ចេញ​)​ ​ព្រះសម្មាសម្ពុទ្ធ​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​ទីណា​។​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​ក្រុង​សាវត្ថី​។​ ​ទ្រង់​ប្រារឰ​នឹង​បុគ្គល​ណា​។​ ​ទ្រង់​ប្រារឰ​នឹង​ចណ្ឌ​កា​លី​ភិក្ខុនី​។​ ​ព្រោះ​រឿង​ដូចម្ដេច​។​ ​ព្រោះ​រឿង​ ​ដែល​ចណ្ឌ​កា​លី​ភិក្ខុនី​ខឹង​អន់​ចិត្ដ​ក៏​ពោល​យ៉ាងនេះ​ថា​ ​ខ្ញុំ​លា​ព្រះពុទ្ធ​ ​ខ្ញុំ​លា​ព្រះធម៌​ ​ខ្ញុំ​លា​ព្រះសង្ឃ​ ​ខ្ញុំ​លាសិក្ខា​បទ​។​ ​(​សិក្ខាបទ​នោះ​)​ ​មានតែ​បញ្ញ​ត្ដិ១​។​ ​បណ្ដា​សមុដ្ឋាន​នៃ​អាបត្ដិ​ទាំង៦​ ​តាំង​ឡើង​ដោយ​សមុដ្ឋាន១​ ​(​ដូច​ក្នុង​ធុរនិក្ខេប​សិក្ខាបទ​)​។​ ​
 [​៨០០​]​ ​សង្ឃាទិសេស​ ​ព្រោះ​បច្ច័យ​នៃ​ភិក្ខុនី​ដែល​សង្ឃ​ធ្វើ​ឱ្យ​ចាញ់​ ​ព្រោះ​អធិករណ៍​អ្វី​នីមួយ​ ​ហើយ​ខឹង​ ​កាលបើ​សង្ឃ​សូ​ត្រ​សម​នុ​ភា​សន​កម្ម​ ​ចប់​ជាគម្រប់៣​ ​ដង​ហើយ​ ​នៅតែ​មិន​លះបង់​ ​(​នូវ​អំពើនោះ​)​ ​ចេញ​ ​
ថយ | ទំព័រទី ៣២៧ | បន្ទាប់
ID: 636801655520662058
ទៅកាន់ទំព័រ៖