ព្រះត្រៃបិដក ភាគ ១២

ព្រះសម្មាសម្ពុទ្ធ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​ទីណា​។​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​ក្រុង​សាវត្ថី​។​ ​ទ្រង់​ប្រារឰ​នឹង​បុគ្គល​ណា​។​ ​ទ្រង់​ប្រារឰ​នឹង​ចណ្ឌ​កា​លី​ភិក្ខុនី​។​ ​ព្រោះ​រឿង​ដូចម្ដេច​។​ ​ព្រោះ​រឿង​ចណ្ឌ​កា​លី​ភិក្ខុនី​ ​ដែល​សង្ឃ​ឱ្យ​ចាញ់​ ​ព្រោះ​អធិករណ៍​អ្វី​នីមួយ​ ​ហើយ​ខឹង​អាក់អន់​ចិត្ដ​ ​បាន​និយាយ​យ៉ាងនេះ​ថា​ ​ភិក្ខុនី​ទាំងឡាយ​ ​លុះដោយ​សេចក្ដី​ស្រឡាញ់​ផង​ ​ភិក្ខុនី​ទាំងឡាយ​ ​លុះដោយ​សេចក្ដី​ខឹង​ផង​ ​ភិក្ខុនី​ទាំងឡាយ​ ​លុះដោយ​សេចក្ដី​ល្ងង់​ផង​ ​ភិក្ខុនី​ទាំង​ ​ឡាយ​ ​លុះដោយ​សេចក្ដី​ខ្លាច​ផង​។​ ​(​សិក្ខាបទ​នោះ​)​ ​មានតែ​បញ្ញ​ត្ដិ១​។​ ​បណ្ដា​សមុដ្ឋាន​នៃ​អាបត្ដិ​ទាំង៦​ ​តាំង​ឡើង​ដោយ​សមុដ្ឋាន១​ ​(​ដូច​ក្នុង​ធុរនិក្ខេប​សិក្ខាបទ​)​។​
 [​៨០១​]​ ​សង្ឃាទិសេស​ ​ព្រោះ​បច្ច័យ​នៃ​ភិក្ខុនី​ទាំងឡាយ​នៅ​ច្រឡូកច្រឡំ​ ​(​ដោយ​គ្រហស្ថ​)​ ​សង្ឃ​បាន​សូ​ត្រ​សម​នុ​ភា​សន​កម្ម​ចប់​ជាគម្រប់៣ដង​ហើយ​នៅតែ​មិន​លះបង់​ ​(​នូវ​អំពើនោះ​)​ ​ចេញ​ព្រះសម្មាសម្ពុទ្ធ​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​ទីណា​។​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​ក្រុង​សាវត្ថី​។​ ​ទ្រង់​ប្រារឰ​នឹង​ ​បុគ្គល​ណា​។​ ​ទ្រង់​ប្រារឰ​នឹង​ភិក្ខុនី​ច្រើន​រូប​។​ ​ព្រោះ​រឿង​ដូចម្ដេច​។​ ​ព្រោះ​រឿង​ដែល​ភិក្ខុនី​ច្រើន​រូប​ ​នៅ​ច្រឡូកច្រឡំ​ ​(​ដោយ​គ្រហស្ថ​)​។​ ​(​សិក្ខាបទ​នោះ​)​ ​មានតែ​បញ្ញ​ត្ដិ១​។​ ​បណ្ដា​សមុដ្ឋាន​នៃ​អាបត្ដិ​ទាំង៦​ ​តាំង​ឡើង​ដោយ​សមុដ្ឋាន១​ ​(​ដូច​ក្នុង​ធុរនិក្ខេប​សិក្ខាបទ​)​។​
ថយ | ទំព័រទី ៣២៨ | បន្ទាប់
ID: 636801655836770138
ទៅកាន់ទំព័រ៖