ព្រះត្រៃបិដក ភាគ ១២
[៨០២] សង្ឃាទិសេស ព្រោះបច្ច័យនៃភិក្ខុនីបញ្ជូនភិក្ខុនីផងគ្នា ដោយពាក្យថា នែលោកម្ចាស់ទាំងឡាយ លោកទាំងឡាយ ចូរនៅច្រឡូកច្រឡំ (ដោយគ្រហស្ថ) ចុះ កុំនៅបែកខ្ញែកគ្នាឡើយ សង្ឃបានសូត្រសមនុភាសនកម្មចប់ជាគម្រប់៣ដងហើយ នៅតែមិនលះបង់ (នូវអំពើនោះ) ចេញ ព្រះសម្មាសម្ពុទ្ធទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុង ក្រុងសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់ប្រារឰនឹងថុល្លនន្ទាភិក្ខុនី។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលថុល្លនន្ទាភិក្ខុនីបញ្ជូន ភិក្ខុនីផងគ្នាដោយពាក្យថា នែលោកម្ចាស់ទាំងឡាយ លោកទាំងឡាយ ចូរនៅច្រឡូកច្រឡំ (ដោយគ្រហស្ថ) ចុះ កុំនៅបែកខ្ញែកគ្នាឡើយ។ (សិក្ខាបទនោះ) មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ តាំងឡើងដោសមុដ្ឋាន ១ (ដូចក្នុងធុរនិក្ខេបសិក្ខាបទ)។ បេ។
[៨០៣] បាដិទេសនីយៈ ព្រោះបច្ច័យនៃភិក្ខុនី (មិនឈឺ) សូមទឹកដោះជូរយកមកឆាន់ ព្រះសម្មាសម្ពុទ្ធទ្រង់បញ្ញត្ដក្នុងទីណា។ ទ្រង់បញ្ញត្ដក្នុងក្រុងសាវត្ថី។ ទ្រង់ប្រារឰនឹងបុគ្គលណា។ ទ្រង់ប្រារឰនឹងពួកឆព្វគ្គិយាភិក្ខុនី។ ព្រោះរឿងដូចម្ដេច។ ព្រោះរឿងដែលពួកឆព្វគ្គិយាភិក្ខុនី (មិនឈឺ) សូមទឹកដោះជូរយកមកឆាន់។ (សិក្ខាបទនោះ) មានបញ្ញត្ដិ១ អនុប្បញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ តាំងឡើង
ID: 636801656178169665
ទៅកាន់ទំព័រ៖