ព្រះត្រៃបិដក ភាគ ១២
[៨០៥] ភិក្ខុ ឬភិក្ខុនី ត្រូវអាបត្ដិប៉ុន្មាន ព្រោះបច្ច័យនៃកិរិយា បិទបាំងទោស។ ត្រូវអាបត្ដិ ៤ យ៉ាង ព្រោះបច្ច័យនៃកិរិយាបិទបាំងទោស គឺភិក្ខុនីដឹងថា ភិក្ខុនីផងគ្នាត្រូវអាបត្ដិបារាជិក ហើយបិទបាំងទុក ត្រូវអាបត្ដិបារាជិក ភិក្ខុនីមានសេចក្ដីសង្ឃ័យហើយបិទបាំងទុក ត្រូវអាបត្ដិថុល្លច្ច័យ ភិក្ខុបិទបាំងអាបត្ដិសង្ឃាទិសេស (របស់ភិក្ខុផងគ្នា) ត្រូវអាបត្ដិបាចិត្ដិយៈ ភិក្ខុបិទបាំងអាចារវិបត្ដិត្រូវអាបត្ដិទុក្កដ ភិក្ខុនិងភិក្ខុនីត្រូវអាបត្ដិទាំង៤នេះ ព្រោះបច្ច័យនៃកិរិយាបិទបាំងទោសទុក។
[៨០៦] ភិក្ខុនិងភិក្ខុនី ត្រូវអាបត្ដិប៉ុន្មាន ព្រោះបច្ច័យនៃកិរិយាមិនលះបង់ (អំពើនោះៗ) ក្នុងវេលាដែលសង្ឃសូត្រសមនុភាសនកម្មចប់ជាគម្រប់៣ដង។ ត្រូវអាបត្ដិ៥យ៉ាង ព្រោះបច្ច័យនៃកិរិយាមិនលះបង់ (នូវអំពើនោះៗ) ក្នុងវេលាដែលសង្ឃសូត្រសមនុភាសនកម្មចប់ជាគម្រប់៣ដង ឧក្ខិត្ដានុវត្ដិកាភិក្ខុនី
(១) មិនលះ (អំពើនោះៗ) ក្នុងវេលាដែល សង្ឃសូត្រសមនុភាសនកម្មចប់ជាគម្រប់ ៣ ដង កាលចប់ញត្ដិ ត្រូវអាបត្ដិទុក្កដ ចប់កម្មវាចាពីរលើក ត្រូវអាបត្ដិថុល្លច្ច័យទាំងឡាយ ចប់កម្មវាចាស្រេច ត្រូវអាបត្ដិបារាជិក ភេទានុវត្ដិកាភិក្ខុនី
(២) មិនលះ (អំពើនោះៗ)
(១) ភិក្ខុនីអ្នកប្រព្រឹត្ដតាមភិក្ខុភិក្ខុនីដែលសង្ឃលើកវត្ដហើយ។ (២) ភិក្ខុនីអ្នកប្រព្រឹត្ដតាម ភិក្ខុភិក្ខុនីអ្នកបំបែកសង្ឃ។
ID: 636801657243650607
ទៅកាន់ទំព័រ៖