ព្រះត្រៃបិដក ភាគ ១២
[៨១៤] ភិក្ខុនី ក្រោធខឹង ត្រូវអាបត្ដិ ៣ ព្រោះបច្ច័យដែលខ្លួន មិនលះ (អំពើនោះៗ) ក្នុងវេលាដែលសង្ឃសូត្រសមនុភាសនកម្មចប់ជា គម្រប់ ៣ ដង គឺចប់ញត្ដិ ត្រូវអាបត្ដិទុក្កដ ចប់វាចាពីរលើក ត្រូវអាបត្ដិថុល្លច្ច័យទាំងឡាយ ចប់កម្មវាចាសព្វគ្រប់ ត្រូវអាបត្ដិសង្ឃាទិសេស។
[៨១៥] ភិក្ខុនី ដែលសង្ឃឱ្យចាញ់ ព្រោះអធិករណ៍អ្វីនីមួយ ហើយក្រោធខឹង ត្រូវអាបត្ដិ ៣ ព្រោះបច្ច័យនៃកិរិយាមិនលះ (អំពើនោះ ៗ) ក្នុងវេលាដែលសង្ឃសូត្រសមនុភាសនកម្មចប់គម្រប់ ៣ ដង គឺចប់ញត្ដិ ត្រូវអាបត្ដិទុក្កដ ចប់កម្មវាចាពីរលើក ត្រូវអាបត្ដិថុល្លច្ច័យទាំងឡាយ ចប់ កម្មវាចាសព្វគ្រប់ ត្រូវអាបត្ដិសង្ឃាទិសេស។
[៨១៦] ភិក្ខុនី នៅច្រឡូកច្រឡំ (ដោយគ្រហស្ថ) ត្រូវអាបត្ដិ៣ ព្រោះបច្ច័យនៃកិរិយាមិនលះ (អំពើនោះៗ) ក្នុងវេលាដែលសង្ឃសូត្រ សមនុភាសនកម្មចប់ជាគម្រប់៣ដង គឺចប់ញត្ដិ ត្រូវអាបត្ដិទុក្កដ ចប់កម្មវាចាពីរលើក ត្រូវអាបត្ដិថុល្លច្ច័យទាំងឡាយ ចប់កម្មវាចាសព្វគ្រប់ ត្រូវអាបត្ដិសង្ឃាទិសេស។
[៨១៧] ភិក្ខុនីបញ្ជូនភិក្ខុនីផងគ្នា ដោយពាក្យថា នែលោកម្ចាស់ទាំងឡាយ ចូរលោកម្ចាស់ទាំងឡាយនៅច្រឡូកច្រឡំ (ដោយគ្រហស្ថ) ចុះ កុំនៅបែកខ្ញែកពីគ្នាឡើយ ដូច្នេះ ត្រូវអាបត្ដិ៣ ព្រោះបច្ច័យនៃ
ID: 636801658967949232
ទៅកាន់ទំព័រ៖