ព្រះត្រៃបិដក ភាគ ១២
            
        
        
            
            
                
                កិរិយាមិនលះ (អំពើនោះៗ) ក្នុងវេលាដែលសង្ឃសូត្រសមនុភាសនកម្មចប់ជាគម្រប់៣ ដង គឺចប់ញត្ដិ ត្រូវអាបត្ដិទុក្កដ ចប់កម្មវាចាពីរលើក ត្រូវអាបត្ដិថុល្លច្ច័យទាំងឡាយ ចប់កម្មវាចាសព្វគ្រប់ ត្រូវអាបត្ដិសង្ឃា ទិសេស។ 
ចប់ សង្ឃាទិសេស។បេ។
 [៨១៨] ភិក្ខុនី ត្រូវអាបត្ដិប៉ុន្មាន ព្រោះបច្ច័យនៃកិរិយាសូមទឹកដោះជូរយកមកឆាន់។ ភិក្ខុនីត្រូវអាបត្ដិ២ ព្រោះបចច្ច័យនៃកិរិយាសូមទឹក ដោះជូរយកមកឆាន់ គឺកំពុងទទួដោយគិតថា អាត្មាអញនឹងឆាន់ ដូច្នេះ ត្រូវអាបត្ដិទុក្កដ (លុះទទួលហើយឆាន់) ត្រូវអាបត្ដិបាដិទេសនីយៈ គ្រប់ ៗ វារៈដែលលេបចូរទៅ ភិក្ខុនីត្រូវអាបត្ដិ២នេះ ព្រោះបច្ច័យនៃកិរិយា សូមទឹកដោះជូរយកមកឆាន់។ 
ចប់ កតិអាបត្ដិវារៈ ជាគម្រប់២។
 [៨១៩] អាបត្ដិទាំងឡាយ ព្រោះបច្ច័យនៃសេចក្ដីត្រេកអរនឹងការប៉ះពាល់កាយ បណ្ដាវិបត្ដិទាំង៤ រាប់បញ្ចូលក្នុងវិបត្ដិប៉ុន្មាន។ អាបត្ដិទាំងឡាយ ព្រោះបច្ច័យនៃសេចក្ដីត្រេកអរនឹងការប៉ះពាល់កាយ បណ្ដាវិបត្ដិ
            
 
        
            
                ID: 636801659487618955 
                
            
            
                ទៅកាន់ទំព័រ៖