ព្រះត្រៃបិដក ភាគ ១២
            
        
        
            
            
                
                យកមកឆាន់ បណ្ដាកងនៃអាបត្ដិទាំង ៧ លោកសង្គ្រោះដោយកងនៃអាបត្ដិ ២ គឺ កងនៃអាបត្ដិបាដិទេសនីយៈក៏មាន កងនៃអាបត្ដិទុក្កដ ក៏មាន។ 
ចប់ សង្គហវារៈ ជាគម្រប់ ៤។
 [៨២១] អាបត្ដិទាំងឡាយ ព្រោះបច្ច័យនៃសេចក្ដីត្រេកអរនឹងការប៉ះពាល់កាយ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង ៦ តាំងឡើងដោយសមុដ្ឋានប៉ុន្មាន។ អាបត្ដិទាំងឡាយ ព្រោះបច្ច័យនៃសេចក្ដីត្រេកអរនឹងការប៉ះ ពាល់កាយ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង ៦ តាំងឡើងដោយសមុដ្ឋាន ១ គឺតាំងឡើងអំពីកាយនិងចិត្ដ មិនតាំងឡើងអំពីវាចាឡើយ។ បេ។ អាបត្ដិទាំងឡាយ ព្រោះបច្ច័យនៃកិរិយាសូមទឹកដោះជូរយកមកឆាន់ បណ្ដា សមុដ្ឋាននៃអាបត្ដិទាំង ៦ តាំងឡើងដោយសមុដ្ឋានប៉ុន្មាន។ អាបត្ដិទាំងឡាយ ព្រោះបច្ច័យនៃកិរិយាសូមទឹកដោះជូរយកមកឆាន់ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង ៦ តាំងឡើងដោយសមុដ្ឋាន៤ គឺតាំងឡើងអំពីកាយ មិនតាំងឡើងអំពីវាចា 
            
 
        
            
                ID: 636801660375909762 
                
            
            
                ទៅកាន់ទំព័រ៖