ព្រះត្រៃបិដក ភាគ ១២

មិន​តាំង​ឡើង​អំពី​ចិត្ដ​ក៏​មាន​ ​តាំង​ឡើង​អំពី​កាយ​និង​វាចា​ ​មិន​តាំង​ឡើង​អំពី​ចិត្ដ​ក៏​មាន​ ​តាំង​ឡើង​អំពី​កាយ​និង​ចិត្ដ​ ​មិន​តាំង​ឡើង​អំពី​វាចា​ក៏​មាន​ ​តាំង​ឡើង​អំពី​កាយវាចា​និង​ចិត្ដ​ក៏​មាន​។​ ​

​ចប់​ ​សមុដ្ឋាន​វារៈ​ ​ជាគម្រប់​ ​៥​។​


 [​៨២២​]​ ​អាបត្ដិ​ទាំងឡាយ​ ​ព្រោះ​បច្ច័យ​នៃ​សេចក្ដីត្រេកអរ​នឹង​ការ​ ​ប៉ះពាល់​កាយ​ ​បណ្ដា​អធិករណ៍​ទាំង​ ​៤​ ​ចាត់ជា​អធិករណ៍​ណា​។​ ​អាបត្ដិ​ទាំងឡាយ​ ​ព្រោះ​បច្ច័យ​នៃ​សេចក្ដីត្រេកអរ​នឹង​ការ​ប៉ះពាល់​កាយ​ ​បណ្ដា​អធិករណ៍​ទាំង​ ​៤​ ​ចាត់ជា​អា​បត្ដា​ធិ​ករណ៍​។​បេ​។​ ​អាបត្ដិ​ទាំងឡាយ​ ​ព្រោះ​ ​បច្ច័យ​នៃ​កិរិយា​សូម​ទឹកដោះជូរ​យក​មក​ឆាន់​ ​បណ្ដា​អធិករណ៍​ទាំង៤​ ​ចាត់​ ​ជា​អធិករណ៍​ណា​។​ ​អាបត្ដិ​ទាំងឡាយ​ ​ព្រោះ​បច្ច័យ​នៃ​កិរិយា​សូម​ទឹកដោះជូរ​យក​មក​ឆាន់​ ​បណ្ដា​អធិករណ៍​ទាំង​ ​៤​ ​ចាត់ជា​អា​បត្ដា​ធិ​ករណ៍​។​ ​

​ចប់​ ​អធិករណ​វារៈ​ ​ជាគម្រប់​ ​៦​។​


 [​៨២៣​]​ ​អាបត្ដិ​ទាំងឡាយ​ ​ព្រោះ​បច្ច័យ​នៃ​សេចក្ដីត្រេកអរ​នឹង​ការ​ ​ប៉ះពាល់​កាយ​ ​បណ្ដា​សមថៈ​ទាំង​ ​៧​ ​រម្ងាប់​ដោយ​សមថៈ​ប៉ុន្មាន​។​ ​អាបត្ដិ​ ​ទាំងឡាយ​ ​ព្រោះ​បច្ច័យ​នៃ​សេចក្ដីត្រេកអរ​នឹង​ការ​ប៉ះពាល់​កាយ​ ​បណ្ដា
ថយ | ទំព័រទី ៣៣៩ | បន្ទាប់
ID: 636801660824905443
ទៅកាន់ទំព័រ៖