ព្រះត្រៃបិដក ភាគ ១២

អនុ​ប្ប​ញ្ញ​ត្ដិ១​។​ ​បណ្ដា​សមុដ្ឋាន​នៃ​អាបត្ដិ​ទាំង៦យ៉ាង​ ​សិក្ខាបទ​នោះ​ ​តាំង​ឡើង​ដោយ​សមុដ្ឋាន​ទាំង៦យ៉ាង​។​បេ​។​ ​
 [​៣៣​]​ ​សួរ​ថា​ ​ព្រះមានព្រះភាគ​ ​ទ្រង់​បញ្ញ​ត្ដ​និ​ស្ស​គ្គិ​យ​បាចិត្ដិយៈ​ ​ចំពោះ​ភិក្ខុ​ដែល​សូម​ចីវរ​នឹង​គហបតី​ ​ឬ​គហបតានី​ ​ដែល​មិនមែន​ជា​ញាតិ​ ​ឱ្យ​លើស​ជាង​កំណត់​ដែលគេ​ប្រគេន​នោះ​ទៅ​ ​ក្នុង​ទីណា​។​ ​ឆ្លើយ​ថា​ ​ទ្រង់​ ​បញ្ញ​ត្ដ​ក្នុង​នគរ​សាវត្ថី​។​ ​ទ្រង់​ប្រារព្ធ​នូវ​បុគ្គល​ណា​។​ ​ទ្រង់​ប្រារព្ធ​នូវ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​។​ ​ព្រោះ​រឿងរ៉ាវ​ដូចម្ដេច​។​ ​ព្រោះ​រឿងរ៉ាវ​ដែល​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​មិន​ស្គាល់ប្រមាណ​(​ក្នុង​ការ​សូម​)​ ​ហើយ​សូម​ចីវរ​ជាច្រើន​។​ ​សិក្ខាបទ​នោះ​មានតែ​បញ្ញ​ត្ដិ១​។​ ​បណ្ដា​សមុដ្ឋាន​នៃ​អាបត្ដិ​ទាំង៦យ៉ាង​ ​សិក្ខាបទ​នោះ​ ​តាំង​ឡើង​ដោយ​សមុដ្ឋាន​ទាំង៦យ៉ាង​។​ ​បេ​។​
 ​[​៣៤​]​ ​សួរ​ថា​ ​ព្រះមានព្រះភាគ​ ​ទ្រង់​បញ្ញ​ត្ដ​និ​ស្ស​គ្គិ​យ​បាចិត្ដិយៈ​ ​ចំពោះ​ភិក្ខុ​អ្នក​ចូល​ទៅ​រក​គហបតី​ ​មិនមែន​ជា​ញាតិ​ ​ដែលគេ​មិនបាន​បវារណា​ទុកមុន​ទេ​ ​ហើយ​ដល់​នូវ​កិរិយា​កំណត់​ក្នុង​ចីវរ​ ​ក្នុង​ទីណា​។​ ​ឆ្លើយ​ថា​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​នគរ​សាវត្ថី​។​ ​ទ្រង់​ប្រារព្ធ​នូវ​បុគ្គល​ណា​។​ ​ទ្រង់​ ​ប្រារព្ធ​នូវ​ព្រះ​ឧប​នន្ទ​ ​ជា​សក្យ​បុ​ត្ដមា​ន​អាយុ​។​ ​ព្រោះ​រឿងរ៉ាវ​ដូចម្ដេច​។​ ​ព្រោះ​រឿងរ៉ាវ​ដែល​ព្រះ​ឧប​នន្ទ​ ​ជា​សក្យ​បុ​ត្ដមា​ន​អាយុ​ ​គេ​មិនបាន​បវារណា​ទុកមុន​ ​ហើយ​ចូល​ទៅ​រក​គហបតី​ ​ដែល​មិនមែន​ជា​ញាតិ
ថយ | ទំព័រទី ៣៤ | បន្ទាប់
ID: 636801467543390373
ទៅកាន់ទំព័រ៖