ព្រះត្រៃបិដក ភាគ ១២
សមថៈទាំង៧ តែងរម្ងាប់ដោយសមថៈ៣ គឺ ដោយសម្មុខាវិន័យ និងបដិញ្ញាតករណៈក៏មាន ដោយសម្មុខាវិន័យ និងតិណវត្ថារកៈក៏មាន។បេ។ អាបត្ដិទាំងឡាយព្រោះបច្ច័យនៃកិរិយាសូមទឹកដោះជូរយកមកឆាន់ បណ្ដាសមថៈទាំង ៧ រម្ងាប់ដោយសមថៈប៉ុន្មាន។ ពួកអាបត្ដិព្រោះបច្ច័យនៃ កិរិយាសូមទឹកដោះជូរយកមកឆាន់ បណ្ដាសមថៈទាំង៧ តែងរម្ងាប់ដោយសមថៈ៣ គឺ ដោយសម្មុខាវិន័យ និងបដិញ្ញាតករណៈក៏មាន ដោយសម្មុខាវិន័យ និងតិណវត្ថារកៈក៏មាន។
ចប់ សមថវារៈ ជាគម្រប់ ៧។
[៨២៤] ភិក្ខុ ឬ ភិក្ខុនី ត្រូវអាបត្ដិប៉ុន្មាន ព្រោះបច្ច័យនៃសេចក្ដី ត្រេកអរនឹងការប៉ះពាល់កាយ។ ភិក្ខុ ភិក្ខុនី ត្រូវអាបត្ដិ៥ ព្រោះបច្ច័យ នៃចេសក្ដីត្រេកអរនឹងការប៉ះពាល់កាយ គឺ ភិក្ខុនីមានតម្រេកត្រេកអរនឹងការចាប់ពាល់ (នូវសរីរប្រទេស) របស់បុរសបុគ្គលដែលមានតម្រេកដែរ តាំងពីខាងក្រោមដងកាំបិតចុះមក ដល់ខាងលើមណ្ឌលជង្គង់ ត្រូវអាបត្ដិបារាជិក ភិក្ខុចាប់ពាល់កាយ (ស្ដ្រី) ដោយកាយរបស់ (ខ្លួន) ត្រូវអាបត្ដិ
ID: 636801661150714079
ទៅកាន់ទំព័រ៖