ព្រះត្រៃបិដក ភាគ ១២
សង្ឃាទិសេស ភិក្ខុចាប់ពាល់វត្ថុដែលជាប់នឹងកាយ (ស្ដ្រី) ដោយកាយរបស់(ខ្លួន) ត្រូវអាបត្ដិថុល្លច្ច័យ ភិក្ខុចាប់ពាល់វត្ថុដែលជាប់នឹងកាយ(ស្ដ្រី) ដោយវត្ថុដែលជាប់នឹងកាយ (ខ្លួន) ត្រូវអាបត្ដិទុក្កដ ភិក្ខុចាក់ក្រឡេកភិក្ខុផងគ្នាដោយម្រាមដៃ ត្រូវអាបត្ដិបាចិត្ដិយៈ ភិក្ខុឬភិក្ខុនីត្រូវអាបត្ដិទាំង៥នេះ ព្រោះបច្ច័យនៃសេចក្ដីត្រេកអរនឹងការប៉ះពាល់កាយ។ អាបត្ដិទាំងនោះ បណ្ដាវិបត្ដិទាំង៤ រាប់បញ្ចូលក្នុងវិបត្ដិប៉ុន្មាន។ បណ្ដាកងនៃអាបត្ដិទាំង៧ អាបត្ដិទាំងនេះ លោកសង្គ្រោះដោយកងនៃអាបត្ដិប៉ុន្មាន។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ តាំងឡើងដោយសមុដ្ឋានប៉ុន្មាន។ បណ្ដាអធិរកណ៍ទាំង៤ ចាត់ជាអធិករណ៍ណា។ បណ្ដាសមថៈទាំង ៧ រម្ងាប់ ដោយសមថៈប៉ុន្មាន។ អាបត្ដិទាំងនោះ បណ្ដាវិបត្ដិទាំង ៤ រាប់បញ្ចូលក្នុងវិបត្ដិ ២ គឺសីលវិបត្ដិក៏មាន អាចារវិបត្ដិក៏មាន។ បណ្ដាកងនៃអាបត្ដិទាំង៧ អាបត្ដិទាំងនោះ លោកសង្គ្រោះដោយកងនៃអាបត្ដិ ៥ គឺកងនៃអាបត្ដិបារាជិកក៏មាន កងនៃអាបត្ដិសង្ឃាទិសេសក៏មាន កងនៃអាបត្ដិថុល្លច្ច័យក៏មាន កងនៃអាបត្ដិបាចិត្ដិយៈក៏មាន កងនៃអាបត្ដិទុក្កដក៏មាន។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ អាបត្ដិទាំងនោះ តាំងឡើងដោយសមុដ្ឋាន១ គឺតាំងឡើង អំពីកាយនិងចិត្ដ មិនតាំងឡើងអំពីវាចាឡើយ។ បណ្ដាអធិករណ៍ទាំង៤
ID: 636801661484193153
ទៅកាន់ទំព័រ៖