ព្រះត្រៃបិដក ភាគ ១២
ចាត់ជាអាបត្ដាអធិករណ៍។ បណ្ដាសមថៈទាំង៧ តែងរម្ងាប់ដោយសមថៈ ៣ គឺដោយសម្មុខាវិន័យនិងបដិញ្ញាតកណៈក៏មាន ដោយសម្មុខាវិន័យ និងតិណវត្ថារកៈក៏មាន។ បេ។
[៨២៥] ភិក្ខុនី ត្រូវអាបត្ដិប៉ុន្មាន ព្រោះបច្ច័យនៃកិរិយាសូមទឹកដោះជូរយកមកឆាន់។ ភិក្ខុនី ត្រូវអាបត្ដិ ២ ព្រោះបច្ច័យនៃកិរិយាសូមទឹកដោះជូរយកមកឆាន់ គឺកំពុងទទួលប្រគេនដោយគិតថា អាត្មាអញនឹងឆាន់ ដូច្នេះ ត្រូវអាបត្ដិទុក្កដ (លុះទទួលហើយឆាន់) ត្រូវអាបត្ដិបាដិទេសនីយៈ គ្រប់ៗវារៈដែលលេបចូលទៅ ភិក្ខុនីត្រូវអាបត្ដិទាំង២ នេះ ព្រោះបច្ច័យនៃកិរិយាសូមទឹកដោះជូរយកមកឆាន់។ អាបត្ដិទាំងនេះ បណ្ដាវិបត្ដិទាំង៤ រាប់បញ្ចូលក្នុងវិបត្ដិប៉ុន្មាន។ បណ្ដាកងនៃអាបត្ដិទាំង៧ អាបត្ដិទាំងនោះ លោកសង្គ្រោះដោយកងនៃអាបត្ដិប៉ុន្មាន។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ តាំងឡើងដោយសមុដ្ឋានប៉ុន្មាន។ បណ្ដាអធិករណ៍ទាំង៤ ចាត់ជាអធិករណ៍ណា។ បណ្ដាសមថៈទាំង ៧ រម្ងាប់
ID: 636801661825772690
ទៅកាន់ទំព័រ៖