ព្រះត្រៃបិដក ភាគ ១២
ដោយសមថៈប៉ុន្មាន។ ពួកអាបត្ដិទាំងនោះ បណ្ដាវិបត្ដិទាំង៤ រាប់ បញ្ចូលក្នុងវិបត្ដិ១ គឺអាចារវិបត្ដិ។ បណ្ដាអាបត្ដិទាំង៧កង លោកសង្គ្រោះដោយកងនៃអាបត្ដិ ២ គឺកងនៃអាបត្ដិបាដិទេសនីយៈក៏មាន កងនៃអាបត្ដិទុក្កដក៏មាន។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង ៦ តាំងឡើងដោយ សមុដ្ឋាន៤ គឺតាំងឡើងអំពីកាយ មិនតាំងឡើងអំពីវាចា និងមិនតាំង ឡើងអំពីចិត្ដក៏មាន តាំងឡើងអំពីកាយអំពីវាចា មិនតាំងឡើងអំពីចិត្ដក៏មាន តាំងឡើងអំពីកាយនិងអំពីចិត្ដ មិនតាំងឡើងអំពីវាចាក៏មាន តាំង ឡើងអំពីកាយវាចានិងចិត្ដក៏មាន។ បណ្ដាអធិករណ៍ទាំង ៤ ចាត់ជាអាបត្ដាធិករណ៍។ បណ្ដាសមថៈទាំង ៧ តែងរម្ងាប់ដោយសមថៈ ៣ គឺ ដោយសម្មុខាវិន័យ និងបដិញ្ញាតករណៈក៏មាន ដោយសម្មុខាវិន័យ និងតិណវត្ថារកៈក៏មាន។
ចប់ សមុច្ចយវារៈ ជាគម្រប់៨។
ចប់ បច្ចយវារៈទាំង៨។
ចប់ មហាវារៈ១៦ ក្នុងភិក្ខុនីវិភង្គ។
ID: 636801662240046385
ទៅកាន់ទំព័រ៖