ព្រះត្រៃបិដក ភាគ ១២
សមុដ្ឋានសីសសង្ខេប
[៨២៦] សង្ខារទាំងពួងទាំងឡាយ ដែលបច្ច័យតាក់តែងហើយ ជារបស់មិនទៀងផង ជាទុក្កផង ជាអន្ដត្ដាផង។ និព្វាន និងបញ្ញត្ដិក៏លោកវិនិច្ឆ័យថា ជាអនត្ដាធម៌ដែរ(១) ។ កាលព្រះ ពុទ្ធដូចជាព្រះចន្ទ មិនទាន់កើតឡើង កាលព្រះពុទ្ធដូចជាព្រះអាទិត្យ មិនទាន់បានត្រាស់នៅឡើយ នាមប្បញ្ញត្ដិរបស់សភាគធម៌(២) ទាំងឡាយនោះ ក៏មិនមានអ្នកណាអាចដឹងបាន។
(១) អត្ដា ប្រែថា ខ្លួន ថាចិត្ដ ឬថា សភាវៈតែងប្រព្រឹត្ដទៅក្នុងអំណាចនៃខ្លួន។ អនត្ដា ប្រែថា សភាវៈមិនមែនខ្លួន មិនមែនចិត្ដ មិនប្រព្រឹត្ដទៅក្នុងអំណាចនៃខ្លួន។ យើងបានពិនិត្យមើលត្រង់បទដែលថា អនត្ដា នោះច្រើនគម្ពីរ បានចូលចិត្ដដោយច្បាស់លាស់ថា ធម៌ទាំងអស់ គឺអាយគនៈ១២ ឬខន្ធ៥ប្រការ សុទ្ធតែជាអនត្ដាគ្រប់ចំណែក សូម្បីព្រះនិព្វានដែលជាធម៌យ៉ាងឯក ក៏គង់បានឈ្មោះថាជា អនត្ដាដែរ តែធម៌ទាំងអស់ក្រៅចាកព្រះនិព្វាននោះ នៅមានខន្ធ៥ ជាហេតុជាបច្ច័យឱ្យកើតទៀត ព្រោះធម៌ទាំងនោះជាសសង្ខារនៅឡើយ។ ឯព្រះនិព្វា ជាអនត្ដាដែរ ជាធម៌មិនមានហេតុមិនមានបច្ច័យជាកម្លាំងឱ្យកើតឡើយ។ ព្រោះព្រះនិព្វាន នេះជាវិសង្ខារទៅហើយ ព្រះនិព្វាននោះ ពិតមែនតែជាគុណជាតមិនត្រូវកើតទៀត តែមិន មែនជាឋានសូន្យទទេនោះទេ គឺព្រះនិព្វាននៅមានអាយតនៈមួយ ឬមានហេតុម្យ៉ាង គឺអរហត្ដ ផលញ្ញាណនោះឯង សមដូចពុទ្ធភាសិតថា អត្ថិ ភិក្ខវេ តទាយតនំ។ (២) សំដៅយកសង្ខតធម៌ គឺមានបច្ច័យប្រជុំតាក់តែងបាន ជាធម៌មានចំណែកស្មើដោយអាការ មានមិនទៀងជាដើម។
ID: 636801663966805150
ទៅកាន់ទំព័រ៖