ព្រះត្រៃបិដក ភាគ ១២

ព្រះ​សង្គីតិកាចារ្យ​ចងក្រង​ហើយ​ ​ដោយ​បរិវា​រៈ​ ​បីដូច​កម្រងផ្កា​ដែលគេ​ក្រង​ដោយ​ចេស​នុ៎ះឯង​។​ ​សមុដ្ឋាន​នៃ​បរិវា​រៈ​នុ៎ះឯង​ ​ជាស​មុ​ដ្ឋាន​ដែល​អ្នកប្រាជ្ញ​ធ្វើ​ឱ្យ​ទៀងទាត់​ ​គឺ​ធ្វើ​មិន​ឱ្យ​លាយ​ច្រឡំ​ដោយ​សមុដ្ឋាន​ឯទៀត​ ​សម្ភេទ​ផង​ ​និទាន​ផង​ ​សមុដ្ឋាន​ដទៃ​ផង​ ​មាន​ប្រាកដ​មក​ក្នុង​សូត្រ​ ​ដូច​សម្ដែង​មក​ហើយ​ខាងដើម​ ​ព្រោះហេតុនោះ​ ​ភិក្ខុ​ដែល​មាន​សីល​ជាទីស្រឡាញ់​ ​ជា​អ្នក​ប្រាថ្នា​ធម៌​ ​គប្បី​សិក្សា​នូវ​បរិវា​រៈ​ ​(​ទៀត​ចុះ​)​។​ ​សិក្ខាបទ​ណា​ ​ដែល​ទ្រង់​បញ្ញ​ត្ដ​ហើយ​ក្នុង​វិភង្គ​ទាំងពីរ​ ​ដែល​ពួក​ភិក្ខុ​ ​និង​ភិក្ខុនី​ ​តែង​សម្ដែង​គ្រប់​ថ្ងៃឧបោសថ​ ​ខ្ញុំ​នឹង​ពោល​នូវ​សមុដ្ឋាន​ ​(​នៃ​សិក្ខាបទ​នោះ​)​ ​តាម​សមគួរ​ដល់​សេចក្ដី​ចេះដឹង​ ​អ្នក​ទាំងឡាយ​ ​ចូរ​ប្រុង​ស្ដាប់​ពាក្យ​របស់ខ្ញុំ​។​ ​សិក្ខាបទ​ទាំងឡាយ១៣​ ​គឺ​បឋម​បារាជិក​សិក្ខាបទ១​ ​ទុតិយ​បារាជិក​សិក្ខាបទ១​ ​តទៅមុខ​ទៀត​ ​គឺ​សញ្ចរិ​ត្ដ​សិក្ខាបទ១​ ​សម​នុ​ភា​សន​សិក្ខាបទ១​ ​អតិរេកចីវរ​សិក្ខាបទ១​ ​ឯ​ឡក​លោម​សិក្ខាបទ១​ ​បទ​សោ​ធម្ម​សិក្ខាបទ១​ ​
ថយ | ទំព័រទី ៣៤៦ | បន្ទាប់
ID: 636801664561509165
ទៅកាន់ទំព័រ៖