ព្រះត្រៃបិដក ភាគ ១២
ដល់នូវកិរិយាកំណត់ក្នុងចីវរ
(១) ។ សិក្ខាបទនោះ មានតែបញ្ញត្ដិ១។ បណ្ដាសមុដ្ឋាននៃអាបត្ដិទាំង៦ យ៉ាង សិក្ខាបទនោះ តាំងឡើងដោយសមុដ្ឋានទាំង៦យ៉ាង។បេ។
[៣៥] សួរថា ព្រះមានព្រះភាគ ទ្រង់បញ្ញត្ដនិស្សគ្គិយបាចិត្ដិយៈ ចំពោះភិក្ខុ ដែលចូលទៅរកគហបតីទាំងឡាយមិនមែនជាញាតិ ដែលគេមិនបានបវារណាទុកមុន ហើយដល់នូវកិរិយាកំណត់ក្នុងចីវរ ក្នុងទីណា។ ឆ្លើយថា ទ្រង់បញ្ញត្ដក្នុងនគរសាវត្ថី។ ទ្រង់ប្រារព្ធនូវបុគ្គលណា។ ទ្រង់ប្រារព្ធនូវព្រះឧបនន្ទជាសក្យបុត្ដមានអាយុ។ ព្រោះរឿងរ៉ាវដូចម្ដេច។ ព្រោះរឿងរ៉ាវដែលព្រះឧបនន្ទជាសក្យបុត្ដមានអាយុ គេមិនបានបវារណាទុកមុន ហើយចូលរកគហបតីទាំងឡាយ ដែលមិនមែនជាញាតិ ដល់នូវកិរិយាកំណត់ក្នុងចីវរ។ សិក្ខាបទនោះមានតែបញ្ញត្ដិ១។ បណ្ដា សមុដ្ឋាននៃអាបត្ដិទាំង៦ យ៉ាង សិក្ខាបទនោះ តាំងឡើងដោយសមុដា្ឋនទាំង៦យ៉ាង។ បេ។
(១) កំណត់ប្រវែង ទំហំ និងសាច់ចីវរ តាមដែលខ្លួនពេញចិត្ដ គឺចង់បានឱ្យល្អហួសហេតុ។
ID: 636801467953613837
ទៅកាន់ទំព័រ៖