ព្រះត្រៃបិដក ភាគ ១២
វស្សិកសាដិកាសិក្ខាបទ១ សុគតចីវរសិក្ខាបទ(១)១ វិញ្ញត្ដិសិក្ខាបទ១ អញ្ញចេតាបនសិក្ខាបទ១ សង្ឃិកចីវរសិក្ខាបទ២ មហាជនិកសិក្ខាបទ១ បុគ្គលបរិណាមនសិក្ខាបទ២ លហុបាបុរណសិក្ខាបទ១ គរុបាបុរណសិក្ខាបទ១ វិឃាសាសិក្ខាបទ២ ឧទកសាដិកាសិក្ខាបទ១ សមណចីវរទានសិក្ខាបទ១ រួមទាំងអស់ត្រូវជាសិក្ខាបទ៥០គត់ សិក្ខាបទទាំងនេះ សុទ្ធ តែមានសមុដ្ឋានប្រាំមួយៗ គឺ កើតឡើងអំពីកាយ មិនកើតឡើងអំពីវាចានិងចិត្ដ ១ កើតឡើងអំពីវាចា មិនកើតឡើងអំពីកាយនិងចិត្ដ ១ កើតឡើងអំពីកាយនិងវាចា មិនកើតឡើង អំពីចិត្ដ១ កើតឡើងអំពីកាយនិងចិត្ដ មិនកើតឡើងអំពីវាចា១ កើតឡើងអំពីវាចានិងចិត្ដ មិនកើតឡើងអំពីកាយ១ កើតឡើងអំពីទ្វារទាំង៣ គឺកាយវាចានិងចិត្ដ១ សិក្ខាបទទាំងនេះ សុទ្ធតែមានសមុដ្ឋាន៦ដូចគ្នានឹងសញ្ចរិត្ដសិក្ខាបទដែរ។
ចប់ សញ្ចរិត្ដសមុដ្ឋាន។
(១) គឺនន្ទត្ថេរសិក្ខាបទ។
ID: 636801684873860965
ទៅកាន់ទំព័រ៖