ព្រះត្រៃបិដក ភាគ ១២
សុទ្ធតែមានសមុដ្ឋានមួយៗ គឺកើតឡើងអំពីកាយវាចានិងចិត្ដ ដូចក្នុងសមនុភាសនសិក្ខាបទដែរ(១) ។
ចប់ សមនុភាសនសមុដ្ឋាន។
[៨៣១] ឧព្ភតកឋិនសិក្ខាបទ(២)៣ បឋមបត្ដសិក្ខាបទ១ ភេសជ្ជសិក្ខាបទ ១ អច្ចេកចីវរសិក្ខាបទ ១ សាសង្កសិក្ខាបទ ១ បក្កមន្ដសិក្ខាបទ(៣)២ ភិក្ខុនូបស្សយសិក្ខាបទ ១ បរម្បរភោជនសិក្ខាបទ ១ អនតិរិត្ដសិក្ខាបទ(៤)១ និមន្ដនសិក្ខាបទ(៥)១ វិកប្បនសិក្ខាបទ ១ រាជសិក្ខាបទ(៦)១ វិកាលេគាមប្បវេសនសិក្ខាបទ ១ វោសាសសិក្ខាបទ ១ អារញ្ញិកសិក្ខាបទ ១ ឧសូយវាទិកសិក្ខាបទ ១ បត្ដសន្និចយសិក្ខាបទ ១ បុរេភត្ដសិក្ខាបទ ១ បច្ឆាភត្ដសិក្ខាបទ ១ វិកាលេឧបសង្កមនសិក្ខាបទ ១ បញ្ចាហិកធារណសិក្ខាបទ ១
(១) សង្ឃាទិសេសសិក្ខាបទ៤ គឺតាំងពីសង្ឃភេទដល់កុលទូសកៈ ឈ្មោះថាសមនុភាសនា ឬហៅថា យាវតតិយកា។ (២) ឧព្ភតកឋិនសិក្ខាបទ៣នោះ គឺបឋមកឋិន១ ទុតិយកឋិន ១ តតិយកឋិន ១។ (៣) បក្កមនសិក្ខាបទ ២ នោះ គឺបឋមសេនាសនៈ ១ ទុតិយសេនាសនៈ ១។ (៤) គឺបឋមបវារណា។ (៥) គឺទុតិយបវារណា។ (៦) គឺអន្ដេបុរសិក្ខាបទ។
ID: 636801686329194205
ទៅកាន់ទំព័រ៖