ព្រះត្រៃបិដក ភាគ ១២
រួមទាំងអស់ត្រូវជា៤៤សិក្ខាបទ សិក្ខាបទទាំងអស់នេះ សុទ្ធតែមានសមុដ្ឋានពីរៗ គឺកើតឡើងអំពីកាយ មិនកើតឡើងអំពី វាចានិងចិត្ដ ១ កើតឡើងអំពីកាយនិងចិត្ដ មិនកើតឡើងអំពីវាចា១ ដូចឯឡកលោមកសិក្ខាបទដែរ។
ចប់ ឯឡលោមសមុដ្ឋាន។
[៨៣៣] បទសោធម្មសិក្ខាបទ ១ ធម្មទេសនាសិក្ខាបទ ១ អសម្មតោភិក្ខុនោវាទសិក្ខាបទ ១ អត្ថង្គតសិក្ខាបទ ១ តិរច្ឆានវិជ្ជាសិក្ខាបទ ២(១) អនោកាសបុច្ឆនសិក្ខាបទ ១ រួមទាំងអស់ ត្រូវជា៧សិក្ខាបទ សិក្ខាបទទាំងអស់នេះ សុទ្ធតែមានសមុដ្ឋានពីរៗ គឺកើតឡើងអំពីវាចា មិនកើតឡើងអំពីកាយនិងចិត្ដ ១ កើតឡើងអំពីវាចានិងចិត្ដ មិនកើតឡើងអំពីកាយ ១ ដូចបទ សោធម្មសិក្ខាបទដែរ។
ចប់ បទសោធម្មសមុដ្ឋាន។
(១) តិរច្ឆានវិជ្ជា២នោះ គឺតិរច្ឆានវិជ្ជាបរិយាបុនសិក្ខាបទ ១ តិរច្ឆានវិជ្ជាវាចនសិក្ខាបទ១។
ID: 636801688103255676
ទៅកាន់ទំព័រ៖