ព្រះត្រៃបិដក ភាគ ១២

[​៨៣៤​]​ ​អទ្ធានគមន​សិក្ខាបទ​(​១​)​១​ ​នាវា​ភិ​រូ​ហន​សិក្ខាបទ​ ​១​ ​បណីតភោជន​សិក្ខាបទ​ ​១​ ​មាតុគ្គាម​សំវិធាន​សិក្ខាបទ​ ​១​ ​លោម​សំហរណ​សិក្ខាបទ​ ​១​ ​ធញ្ញ​វិញ្ញា​បន​សិក្ខាបទ​ ​១​ ​និ​មន្ដ​ន​សិក្ខាបទ​ ​១​ ​បាដិទេសនីយ​សិក្ខាបទ៨​ ​រួម​ទាំងអស់​ ​ត្រូវជា១៥​ ​សិក្ខាបទ​ ​សិក្ខាបទ​ទាំងអស់​នេះ​ ​ព្រះពុទ្ធ​ទ្រង់​ញាណ​ ​បាន​បញ្ញ​ត្ដ​ហើយដោយ​សមុដ្ឋាន​បួន​ ​ៗ​ ​គឺ​កើតឡើង​អំពី​កាយ​ ​មិនកើត​ឡើង​អំពី​វាចា​ ​ទាំង​មិនកើត​ឡើង​អំពី​ចិត្ដ​ ​១​ ​កើតឡើង​ ​អំពី​កាយ​និង​វាចា​ ​មិនកើត​ឡើង​អំពី​ចិត្ដ​ ​១​ ​កើតឡើង​អំពី​កាយ​ ​និង​ចិត្ដ​ ​មិនកើត​ឡើង​អំពី​វាចា​ ​១​ ​កើតឡើង​អំពី​កាយវាចា​ ​និង​ចិត្ដ​ ​១​ ​មាន​ទំនង​ដូច​អទ្ធានគមន​សិក្ខាបទ​ដែរ​។​

​ចប់​ ​អទ្ធាន​សមុដ្ឋាន​។​


​(​១​)​ ​គឺ​សំវិធាន​សិក្ខាបទ​។​
ថយ | ទំព័រទី ៣៥៨ | បន្ទាប់
ID: 636801688504478625
ទៅកាន់ទំព័រ៖