ព្រះត្រៃបិដក ភាគ ១២

[​៨៣៥​]​ ​ថេយ្យ​សត្ថ​សិក្ខាបទ​ ​១​ ​ឧប​ស្សុ​តិ​សិក្ខាបទ​ ​១​ ​សូប​វិញ្ញា​បន​សិក្ខាបទ​ ​១​ ​រត្ដន្ធ​ការ​សិក្ខាបទ​ ​១​ ​បដិ​ច្ឆ​ន្ន​សិក្ខាបទ​ ​១​ ​អជ្ឈោកាស​សិក្ខាបទ​ ​១​ ​ព្យូ​ហសិ​ក្ខា​បទ​ ​១​ ​សិក្ខាបទ​ទាំងអស់​ ​នេះ​រួមគ្នា​ត្រូវជា៧​ ​សិក្ខាបទ​ទាំងនេះ​ ​ព្រះពុទ្ធ​ជា​អាទិច្ចវង្ស​ ​ទ្រង់​សម្ដែង​ហើយ​ថា​ ​មាន​សមុដ្ឋាន​ពីរ​ ​ៗ​ ​គឺ​កើតឡើង​អំពី​ ​កាយ​និង​ចិត្ដ​ ​មិនកើត​ឡើង​អំពី​វាចា​ ​១​ ​កើតឡើង​អំពី​ទ្វារ​ទាំង​ ​៣​ ​គឺ​កាយវាចា​និង​ចិត្ដ​ ​១​ ​ដូច​សមុដ្ឋាន​របស់​ថេយ្យ​សត្ថ​សិក្ខាបទ​ដែរ​។​ ​

​ចប់​ ​ថេយ្យ​សត្ថ​សមុដ្ឋាន​។​


​[​៨៣៦​]​ ​ព្រះ​តថាគត​ទាំងឡាយ​ ​មិន​សម្ដែង​នូវ​ព្រះ​សទ្ធម្ម​ដល់​បុគ្គល​ ​(​មិន​មាន​ជំងឺ​)​ ​មាន​ឆត្រ​ក្នុង​ដៃ១​ ​មាន​ឈើច្រត់​ក្នុង​ដៃ១​ ​មាន​សស្ដ្រា​ក្នុង​ដៃ១​ ​មាន​អាវុធ​ក្នុង​ដៃ​ ​១​ ​ពាក់​ទ្រនាប់​ ​ជើង​ឈើ​ឬ​ស្មៅ១​ ​ពាក់​ទ្រនាប់ជើង​ស្បែក១​ ​នៅ​លើ​យាន​ ​១​ ​នៅ​លើ​ដំណេក​ ​១​ ​អង្គុយ​ត្របោម​ក្បាលជង្គង់១​ ​
ថយ | ទំព័រទី ៣៥៩ | បន្ទាប់
ID: 636801688911581909
ទៅកាន់ទំព័រ៖