ព្រះត្រៃបិដក ភាគ ១២

​ជួត​ឈ្នួត​ក្បាល​ ​១​ ​ទទូរ​ក្បាល​ ​១​ ​(​រឿង​ទាំងនេះ​រួមគ្នា​ជា​)​ ​សិក្ខាបទ​ ​១១​ ​គត់​ ​សិក្ខាបទ​ទាំងអស់​នេះ​ ​សុទ្ធតែ​មាន​សមុដ្ឋាន​មួយ​ ​ៗ​ ​គឺ​កើតឡើង​អំពី​វាចា​និង​ចិត្ដ​ ​មិនកើត​ឡើង​អំពី​កាយ​ទេ​ ​ដូច​ធម្មទេសនា​សិក្ខាបទ​ដែរ​។​ ​

​ចប់​ ​ធម្មទេសនា​សមុដ្ឋាន​។​


​[​៨៣៧​]​ ​ភូត​សិក្ខាបទ​ ​ឈ្មោះថា​ភូតា​រោចន​សិក្ខាបទ​ ​កើតឡើង​អំពី​សមុដ្ឋាន​ ​៣​ ​គឺ​កើតឡើង​អំពី​កាយ​ ​មិនកើត​ឡើង​ ​អំពី​វាចា​ ​មិនកើត​ឡើង​អំពី​ចិត្ដ​ ​១​ ​កើតឡើង​អំពី​វាចា​ ​មិនកើត​ ​ឡើង​អំពី​កាយ​ ​ទាំង​មិនកើត​ឡើង​អំពី​ចិត្ដ​ ​១​ ​កើតឡើង​អំពី​ ​កាយ​និង​វាចា​ ​មិនកើត​ឡើង​អំពី​ចិត្ដ​ ​១​។​

​ចប់​ ​ភូតា​រោចន​សមុដ្ឋាន​។​

ថយ | ទំព័រទី ៣៦០ | បន្ទាប់
ID: 636801689566089345
ទៅកាន់ទំព័រ៖