ព្រះត្រៃបិដក ភាគ ១២

[​៨៣៨​]​ ​ចោរី​វុ​ដ្ឋា​បន​សិក្ខាបទ​ ​កើតឡើង​អំពី​វាចា​និង​ចិត្ដ​ ​សិក្ខាបទ​នោះ​មិនកើត​ឡើង​អំពី​កាយ​ ​១​ ​(​ម្យ៉ាងទៀត​)​ ​ចោរី​វុ​ដ្ឋា​បន​សិក្ខាបទ​ ​កើតឡើង​អំពី​ទ្វារ​ទាំង​ ​៣​ ​គឺ​កាយវាចា​និង​ ​ចិត្ដ​ ​១​ ​សិក្ខាបទ​នេះ​ ​ព្រះសម្មាសម្ពុទ្ធ​ ​ជា​ធម្មរាជ​ទ្រង់​សម្ដែង​ ​ហើយ​ថា​ ​មាន​សមុដ្ឋាន​ពីរ​ ​និង​ជា​អ​កិរិយា​ ​(​ត្រូវ​អាបត្ដិ​ព្រោះ​ ​មិន​ធ្វើ​ ​គឺ​មិនបាន​ប្រាប់​គេ​ជាមុន​ហើយ​បំបួស​)​។​ ​

​ចប់​ ​ចោរី​វុ​ដ្ឋា​បន​សមុដ្ឋាន​។​


​[​៨៣៩​]​ ​អ​ននុញ្ញា​ត​សិក្ខាបទ​មាន​សមុដ្ឋាន​ ​៤​ ​ជា​អ​កិរិយា​ ​គឺ​កើតឡើង​អំពី​វាចា​ ​មិនកើត​ឡើង​អំពី​កាយ​ ​ទាំង​មិនកើត​ឡើង​ ​អំពី​ចិត្ដ​ ​១​ ​សិក្ខាបទ​នោះ​ ​កើតឡើង​អំពី​កាយ​និង​វាចា​ ​មិនកើត​ឡើង​អំពី​ចិត្ដ​ ​១​ ​សិក្ខាបទ​នោះ​ ​កើតឡើង​អំពី​វាចា​និង​ចិត្ដ​ ​មិនកើត​ឡើង​អំពី​កាយ​ ​១​ ​កើតឡើង​អំពី​សមុដ្ឋាន​ទាំង​ ​៣​ ​គឺ​ ​កាយវាចា​និង​ចិត្ដ​ ​១​។​ ​

​ចប់​ ​អ​ននុញ្ញា​ត​សមុដ្ឋាន​។​

ថយ | ទំព័រទី ៣៦១ | បន្ទាប់
ID: 636801689943680942
ទៅកាន់ទំព័រ៖