ព្រះត្រៃបិដក ភាគ ១២
កតិបុច្ឆាវារៈ
[៨៤១] (សួរថា) អាបត្ដិមានប៉ុន្មាន។ កងនៃអាបត្ដិ មាន ប៉ុន្មាន។ វិនីតវត្ថុមានប៉ុន្មាន។ សេចក្ដីមិនគោរពមានប៉ុន្មាន។ សេចក្ដីគោរពមានប៉ុន្មាន។ វិនីតវត្ថុមានប៉ុន្មាន។ វិបត្ដិមានប៉ុន្មាន។ សមុដ្ឋាននៃអាបត្ដិ មានប៉ុន្មាន។ មូលនៃវិវាទមានប៉ុន្មាន។ មូលនៃអនុវាទមានប៉ុន្មាន។ សារាណីយធម៌មានប៉ុន្មាន។ ភេទករវត្ថុ (រឿងដែលធ្វើឱ្យបែកគ្នា) មានប៉ុន្មាន។ អធិករណ៍ មានប៉ុន្មាន។ សមថៈមានប៉ុន្មាន។
[៨៤២] (ឆ្លើយថា) អាបត្ដិមាន៥។ កងនៃអាបត្ដិមាន៥។ វិនីតវត្ថុមាន ៥។ អាបត្ដិមាន ៧។ កងនៃអាបត្ដិ មាន ៧។ វិនីតវត្ថុមាន ៧។ សេចក្ដីមិនគោរពមាន ៦។ សេចក្ដីគោរពមាន ៦។ វិនីតវត្ថុមាន ៦។ វិបត្ដិមាន ៤។ សមុដ្ឋាននៃអាបត្ដិមាន ៦។ មូលនៃរិវាទមាន ៦។ មូលនៃអនុវាទ
ID: 636801690588787840
ទៅកាន់ទំព័រ៖