ព្រះត្រៃបិដក ភាគ ១២

មាន៦​។​ ​សារាណីយ​ធម៌​មាន៦​។​ ​ភេទ​ករ​វត្ថុ​មាន១៨​។​ ​អធិករណ៍​មាន៤​។​ ​សមថៈ​មាន៧​។​
 ​[​៨៤៣​]​ ​អាបត្ដិ៥ក្នុង​មាតិកា​ទាំងអស់​នោះ​ ​ដូចម្ដេច​ខ្លះ​។​ ​(​អាបត្ដិ​ ​៥​)​ ​គឺ​ ​អាបត្ដិ​បារាជិក​ ​១​ ​អាបត្ដិ​សង្ឃាទិសេស​ ​១​ ​អាបត្ដិ​បាចិត្ដិយៈ​ ​១​ ​អាបត្ដិ​បាដិទេសនីយៈ​ ​១​ ​អាបត្ដិ​ទុក្កដ​ ​១​។​ ​នេះ​ ​ជា​អាបត្ដិ៥​។​ ​
 [​៨៤៤​]​ ​កង​នៃ​អាបត្ដិ​ទាំង៥​ ​ក្នុង​មាតិកា​ទាំងនោះ​ ​ដូចម្ដេច​ខ្លះ​។​ ​(​កង​នៃ​អាបត្ដិ៥​)​ ​គឺ​ ​កង​នៃ​អាបត្ដិ​បារាជិក​ ​១​ ​កង​នៃ​អាបត្ដិ​សង្ឃាទិសេស​ ​១​ ​កង​នៃ​អាបត្ដិ​បាចិត្ដិយៈ​ ​១​ ​កង​នៃ​អាបត្ដិ​បាដិទេសនីយៈ​ ​១​ ​កង​នៃ​អាបត្ដិ​ទុក្កដ១​។​ ​នេះ​ ​ជា​កង​នៃ​អាបត្ដិ៥​។​
 [​៨៤៥​]​ ​វិនីតវត្ថុ​ ​មាន​ ​៥​ ​ក្នុង​មាតិកា​ទាំងនោះ​ ​ដូចម្ដេច​ខ្លះ​។​ ​(​វិនីតវត្ថុ​ ​៥​)​ ​គឺ​កិរិយា​វៀរ​ឱ្យ​ឆ្ងាយ​ ​វៀរ​ឱ្យ​ស្រឡះ​ ​វៀរ​ចំពោះ​ ​ចៀសវាង​ ​ចាក​កង​នៃ​អាបត្ដិ​ទាំង​ ​៥​ ​គឺថា​ ​កិរិយា​មិន​ធ្វើ​ ​មិន​បង្កើត​ ​(​នូវ​កង​អាបត្ដិ​)​ ​មិន​ឱ្យ​ត្រូវ​អាបត្ដិ​ ​មិន​កន្លង​នូវ​ដែន​ ​(​នៃ​អាបត្ដិ​)​ ​សម្លាប់​បង់​នូវ​កង​នៃ​អាបត្ដិ​។​ ​នេះ​ជា​វិនីតវត្ថុ៥​។​
ថយ | ទំព័រទី ៣៦៤ | បន្ទាប់
ID: 636801691029493047
ទៅកាន់ទំព័រ៖