ព្រះត្រៃបិដក ភាគ ១២

 [​៨៥២​]​ ​វិ​បត្ដិ៤​ ​ក្នុង​មាតិកា​ទាំងនោះ​ដូចម្ដេច​ខ្លះ​។​ ​វិ​បត្ដិ៤​ ​គឺ​ ​សីលវិបត្ដិ១​ ​អាចារ​វិ​បត្ដិ១​ ​ទិដ្ឋិ​វិ​បត្ដិ១​ ​អាជីវ​វិ​បត្ដិ២​។​ ​នេះ​ជា​វិ​បត្ដិ៤​។​
 ​[​៨៥៣​]​ ​សមុដ្ឋាន​នៃ​អាបត្ដិ​ ​៦​ ​ក្នុង​មាតិកា​ទាំងនោះ​ ​ដូចម្ដេច​ខ្លះ​។​ ​(​សមុដ្ឋាន​នៃ​អាបត្ដិ​ ​៦​)​ ​គឺ​ ​អាបត្ដិ​កើតឡើង​អំពី​កាយ​ ​មិនកើត​ឡើង​អំពី​វាចា​ ​មិនកើត​ឡើង​អំពី​ចិត្ដ​ ​១​ ​អាបត្ដិ​កើតឡើង​អំពី​វាចា​ ​មិនកើត​ ​ឡើង​អំពី​កាយ​ ​មិនកើត​ឡើង​អំពី​ចិត្ដ​ ​១​ ​អាបត្ដិ​កើតឡើង​ ​អំពី​កាយ​ផង​ ​អំពី​វាចា​ផង​ ​មិនកើត​ឡើង​អំពី​ចិត្ដ​ ​១​ ​អាបត្ដិ​កើតឡើង​ ​អំពី​កាយ​ផង​ ​អំពី​ ​ចិត្ដ​ផង​ ​មិនកើត​ឡើង​អំពី​វាចា​ ​១​ ​អាបត្ដិ​កើតឡើង​ ​អំពី​វាចា​ផង​ ​អំពី​ចិត្ដ​ ​ផង​ ​មិនកើត​ឡើង​អំពី​កាយ​ ​១​ ​អាបត្ដិ​កើតឡើង​ ​អំពី​កាយ​ផង​ ​អំពី​វាចា​ផង​ ​អំពី​ចិត្ដ​ផង១​។​ ​នេះ​ ​ជាស​មុ​ដ្ឋាន​នៃ​អាបត្ដិ​ទាំង​ ​៦​។​ ​
 [​៨៥៤​]​ ​មូល​នៃ​វិវាទ​ ​៦​ ​ក្នុង​មាតិកា​ទាំងនោះ​ ​ដូចម្ដេច​ខ្លះ​។​ ​(​មូល​នៃ​វិវាទ​ទាំង​ ​៦​)​ ​គឺ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ជា​អ្នក​ក្រោធ​ ​ចង​នូវ​សេចក្ដី​ក្រោធ​ទុក​ ​ភិក្ខុ​ណា​ ​ជា​អ្នក​ក្រោធ​ ​ចង​នូវ​សេចក្ដី​ក្រោធ​ទុក​ ​ភិក្ខុ​នោះ​ ​ឈ្មោះថា​ ​មិន​គោរព​ ​មិន​ឱនលំទោន​ ​ក្នុង​ព្រះ​សាស្ដា​ផង​ ​មិន​គោរព​មិន​ឱនលំទោន​ ​ក្នុង​ព្រះធម៌​ផង​ ​មិន​គោរព​ ​មិន​ឱនលំទោន​ក្នុង​ព្រះសង្ឃ​ផង​ ​មិន​ធ្វើ​ឱ្យ​បរិបូណ៌​ក្នុង​សិក្ខា​ផង​។​ ​ភិក្ខុ​ណា​
ថយ | ទំព័រទី ៣៦៧ | បន្ទាប់
ID: 636801692016999529
ទៅកាន់ទំព័រ៖