ព្រះត្រៃបិដក ភាគ ១២
មិនគោរព មិនឱនលំទោន ក្នុងព្រះសាស្ដាផង ក្នុងព្រះធម៌ផង។ បេ។ ក្នុងព្រះសង្ឃផង។ បេ។ មិនធ្វើឱ្យបរិបូណ៌ក្នុងសិក្ខាផង ភិក្ខុនោះ ឈ្មោះថា ជាអ្នកញ៉ាំងវិវាទឱ្យកើតឡើងក្នុងសង្ឃ។ វិវាទណា ប្រព្រឹត្ដទៅ ដើម្បីមិនជាប្រយោជន៍ដល់ជនច្រីន ដើម្បីមិនជាសុខដល់ជនច្រើន ដើម្បីសេចក្ដីមិនចម្រើនដល់ជនច្រើន ដើម្បីមិនជាប្រយោជន៍ ដើម្បីសេចក្ដីទុក្ខ ដល់ទេវតានិងមនុស្សទាំងឡាយ។ បើអ្នកទាំងឡាយ ពិចារណាឃើញ នូវមូលនៃវិវាទមានសភាពយ៉ាងនេះ ក្នុងសន្ដាននៃខ្លួន ឬ ក្នុងបរិស័ទនៃខ្លួនក្ដី ក្នុងសន្ដាននៃបុគ្គលដទៃ ឬក្នុងបរិស័ទនៃបុគ្គលដទៃក្ដី អ្នកទាំងឡាយ ត្រូវព្យាយាមលះបង់ នូវមូលនៃវិវាទដ៏លាមកនោះឯង ក្នុងសន្ដាននៃខ្លួន និងសន្ដាននៃបុគ្គលដទៃ ក្នុងបរិស័ទនៃខ្លួន ឬ ក្នុងបរិស័ទនៃបុគ្គលដទៃនោះចេញ បើអ្នកទាំងឡាយ មិនបានពិចារណា ឃើញនូវមូលនៃវិវាទមានសភាពយ៉ាងនេះ ក្នុងសន្ដាននៃខ្លួន ឬក្នុងបរិស័ទនៃខ្លួនក្ដី ក្នុងសន្ដាននៃបុគ្គលដទៃ ឬក្នុងបរិស័ទនៃបុគ្គលដទៃក្ដី អ្នកទាំងឡាយ ត្រូវប្រតិបត្ដិ ដើម្បីកុំឱ្យមូលនៃវិវាទដ៏លាមកនោះឯង ប្រព្រឹត្ដទៅក្នុងអនាគតទៀតបាន ក្នុងសន្ដាននៃខ្លួននិងសន្ដាននៃបុគ្គលដទៃ ក្នុងបរិស័ទនៃខ្លួននិងបរិស័ទនៃបុគ្គលដទៃនោះ។ ការលះបង់នូវមូលនៃវិវាទដ៏លាមកនោះ រមែងមានដោយប្រការយ៉ាងនេះ ការ
ID: 636801692248032744
ទៅកាន់ទំព័រ៖