ព្រះត្រៃបិដក ភាគ ១២
ដែល មិនឱ្យមូលនៃវិវាទដ៏លាមកនោះប្រព្រឹត្ដទៅក្នុងអនាគតទៀត រមែងមានដោយប្រការយ៉ាងនេះ។ ពាក្យខាងមុខនៅមានទៀត ភិក្ខុជាអ្នកលុបគុណគេ ជាអ្នកលើកខ្លួន (ប្រណាំងវាសនា)។ បេ។ ជាអ្នកច្រណែន ជាអ្នកកំណាញ់ ជាអ្នកអួតអាង លាក់ពុត ជាអ្នកមានសេចក្ដីប្រាថ្នាលាមក មានទិដ្ឋិអាក្រក់ ជាអ្នកប្រកាន់តាមសេចក្ដីយល់របស់ខ្លួន ទាំងប្រកាន់មាំ លះបង់បានដោយកម្រ ភិក្ខុណាជាអ្នកប្រកាន់តាមសេចក្ដីយល់របស់ខ្លួន ទាំងប្រកាន់មាំ លះបង់បានដោយកម្រ ភិក្ខុនោះឈ្មោះថា មិនគោរព មិនឱនលំទោន ក្នុងព្រះសាស្ដាផង មិនគោរព មិនឱនលំទោន ក្នុងព្រះធម៌ផង មិនគោរព មិនឱនលំទោន ក្នុងព្រះសង្ឃផង មិនធ្វើឱ្យបរិបូណ៌ក្នុងសិក្ខាផង។ ភិក្ខុណាមិនគោរព មិនឱនលំទោន ក្នុងព្រះសាស្ដាផង ក្នុងព្រះធម៌ផង។ បេ។ ក្នុងព្រះសង្ឃផង។បេ។ មិនធ្វើឱ្យបរិបូណ៌ក្នុងសិក្ខាផង ភិក្ខុនោះឈ្មោះថា ញ៉ាំងវិវាទឱ្យកើតឡើង ក្នុងសង្ឃ។ វិវាទណា ប្រព្រឹត្ដទៅ ដើម្បីមិនជាប្រយោជន៍ដល់ជនច្រើន ដើម្បីមិនជាសុខដល់ជនច្រើន ដើម្បីសេចក្ដីមិនចម្រើនដល់ជនច្រើន ដើម្បី មិនជាប្រយោជន៍ ដើម្បីសេចក្ដីទុក្ខ ដល់ទេវតានិងមនុស្សទាំងឡាយ។ បើអ្នកទាំងឡាយ ពិចារណាឃើញ នូវមូលនៃវិវាទមានសភាពយ៉ាងនេះ ក្នុងសន្ដាននៃខ្លួន ឬក្នុងបរិស័ទនៃខ្លួនក្ដី ក្នុងសន្ដាននៃបុគ្គលដទៃ
ID: 636801692456684678
ទៅកាន់ទំព័រ៖