ព្រះត្រៃបិដក ភាគ ១២

ជា​អ្នក​មិន​គោរព​ ​មិន​ឱនលំទោន​ ​ក្នុង​ព្រះ​សាស្ដា​ផង​ ​ក្នុង​ព្រះធម៌​ផង​។​បេ​។​ ​ក្នុង​ព្រះសង្ឃ​ផង​។​បេ​។​ ​មិន​ធ្វើ​ឱ្យ​បរិបូណ៌​ក្នុង​សិក្ខា​ផង​ ​ភិក្ខុ​នោះ​ ​ឈ្មោះថា​ ​ញ៉ាំង​អនុវាទ​ឱ្យ​កើតឡើង​ក្នុង​សង្ឃ​។​ ​អនុវាទ​ណា​ ​ប្រព្រឹត្ដ​ទៅ​ ​ដើម្បី​មិនជា​ប្រយោជន៍​ ​ដល់​ជន​ច្រើន​ ​ដើម្បី​មិនជា​សុខ​ដល់​ជន​ច្រើន​ ​ដើម្បី​មិនមែន​ជា​សេចក្ដីចម្រើន​ ​ដល់​ជន​ច្រើន​ ​ដើម្បី​មិនជា​ប្រយោជន៍​ ​ដើម្បី​សេចក្ដីទុក្ខ​ ​ដល់​ទេវតា​និង​មនុស្ស​ទាំងឡាយ​។​ ​បើ​អ្នក​ទាំងឡាយ​ ​ពិចារណា​ឃើញ​នូវ​មូល​នៃ​អនុវាទ​មាន​សភាព​យ៉ាងនេះ​ ​ក្នុង​សន្ដាន​នៃ​ខ្លួន​ ​ឬ​ក្នុង​បរិស័ទ​នៃ​ខ្លួន​ក្ដី​ ​ក្នុង​សន្ដាន​នៃ​បុគ្គល​ដទៃ​ ​ឬ​ក្នុង​បរិស័ទ​នៃ​បុគ្គល​ដទៃ​ក្ដី​ ​អ្នក​ទាំងឡាយ​ ​ត្រូវ​ព្យាយាម​ដើម្បី​លះបង់​នូវ​មូល​ ​នៃ​អនុវាទ​ដ៏​លាមក​នោះ​ឯង​ ​ក្នុង​សន្ដាន​នៃ​ខ្លួន​និង​សន្ដាន​នៃ​បុគ្គល​ដទៃ​ ​ក្នុង​បរិស័ទ​នៃ​ខ្លួន​និង​បរិស័ទ​នៃ​បុគ្គល​ដទៃ​នោះ​ចេញ​ ​បើ​អ្នក​ទាំងឡាយ​ ​មិន​ពិចារណា​ឃើញ​នូវ​មូល​នៃ​អនុវាទ​មាន​សភាព​យ៉ាងនេះ​ ​ក្នុង​សន្ដាន​នៃ​ខ្លួន​ ​ឬ​ក្នុង​បរិស័ទ​នៃ​ខ្លួន​ក្ដី​ ​ក្នុង​សន្ដាន​នៃ​បុគ្គល​ដទៃ​ ​ឬ​ក្នុង​បរិស័ទ​នៃ​បុគ្គល​ដទៃ​ក្ដី​ ​អ្នក​ទាំងឡាយ​ ​ត្រូវ​ប្រតិ​បត្ដិ​ ​ដើម្បី​កុំឱ្យ​មូល​នៃ​អនុវាទ​ដ៏​លាមក​នោះ​ឯង​ប្រព្រឹត្ដ​ទៅ​ក្នុង​អនាគត​ទៀត​បាន​ ​ក្នុង​សន្ដាន​នៃ​ខ្លួន​និង​សន្ដាន​នៃ​បុគ្គល​ដទៃ​ ​ក្នុង​បរិស័ទ​នៃ​ខ្លួន​និង​បរិស័ទ​នៃ​បុគ្គល​ដទៃ​នោះ​។​ ​ការ​លះ​ ​បង់​នូវ​មូល​នៃ​អនុវាទ​ដ៏​លាមក​នុ៎ះ​ ​រមៃង​មាន​ដោយ​ប្រការ​យ៉ាងនេះ​ ​ការ​ ​
ថយ | ទំព័រទី ៣៧១ | បន្ទាប់
ID: 636801692990395204
ទៅកាន់ទំព័រ៖