ព្រះត្រៃបិដក ភាគ ១២
ដែលមិនឱ្យមូលនៃអនុវាទដ៏លាមកនោះ ប្រព្រឹត្ដទៅក្នុងអនាគតទៀតបាន រមែងមានដោយប្រការយ៉ាងនេះ។ មានពាក្យតទៅទៀតថា ភិក្ខុជាអ្នកលុបគុណគេ ជាអ្នកលើកខ្លួន។ បេ។ ជាអ្នកច្រណែន ជាអ្នកកំណាញ់ ជាអ្នកអួតអាង ជាអ្នកលាក់ពុត ជាអ្នកមានប្រាថ្នាលាមក មានទិដ្ឋិអាក្រក់ ជាអ្នកប្រកាន់តាមសេចក្ដីយល់របស់ខ្លួន ទាំងប្រកាន់មាំ លះបង់បាន ដោយកម្រ។ ភិក្ខុណា ដែលប្រកាន់តាមសេចក្ដីយល់របស់ខ្លួន ប្រកាន់មាំ លះបង់បានដោយកម្រ ភិក្ខុនោះ ឈ្មោះថា មិនគោរព មិនឱនលំទោន ក្នុងព្រះសាស្ដាផង មិនគោរព មិនឱនលំទោន ក្នុងព្រះធម៌ផង មិនគោរព មិនឱនលំទោន ក្នុងព្រះសង្ឃផង មិនធ្វើឱ្យបរិបូណ៌ក្នុងសិក្ខាផង។ បេ។ ភិក្ខុណា មិនគោរព មិនឱនលំទោន ក្នុងព្រះសាស្ដា ផង ក្នុងព្រះធម៌ផង។ បេ។ ក្នុងព្រះសង្ឃផង។ បេ។ មិនធ្វើឱ្យបរិបូណ៌ ក្នុងសិក្ខាផង ភិក្ខុនោះឈ្មោះថា ញ៉ាំងអនុវាទឱ្យកើតឡើងក្នុងសង្ឃ។ អនុវាទណា ប្រព្រឹត្ដទៅដើម្បីមិនជាប្រយោជន៍ ដល់ជនច្រើន ដើម្បីមិនជាសុខដល់ជនច្រើន ដើម្បីមិនចម្រើនដល់ជនច្រើន ដើម្បីមិនជាប្រយោជន៍ ដើម្បីសេចក្ដីទុក្ខ ដល់ទេវតានិងមនុស្សទាំងឡាយ។ បើអ្នកទាំងឡាយ
ID: 636801693692025335
ទៅកាន់ទំព័រ៖