ព្រះត្រៃបិដក ភាគ ១២

ពិចារណា​ឃើញ​ ​នូវ​មូល​នៃ​អនុវាទ​មាន​សភាព​យ៉ាងនេះ​ ​ក្នុង​សន្ដាន​នៃ​ខ្លួន​ ​ឬ​ក្នុង​រិ​ស័ទ​នៃ​ខ្លួន​ក្ដី​ ​ក្នុង​សន្ដាន​នៃ​បុគ្គល​ដទៃ​ ​ឬ​ក្នុង​បរិស័ទ​នៃ​បុគ្គល​ដទៃ​ក្ដី​ ​អ្នក​ទាំងឡាយ​ ​ត្រូវ​ព្យាយាម​លះបង់​នូវ​មូល​នៃ​អនុវាទ​ដ៏​លាមក​នោះ​ឯង​ ​ក្នុង​សន្ដាន​នៃ​ខ្លួន​និង​សន្ដាន​នៃ​បុគ្គល​ដទៃ​ ​ក្នុង​បរិស័ទ​នៃ​ខ្លួន​និង​បរិស័ទ​នៃ​ ​បុគ្គល​ដទៃ​នោះ​ចេញ​ ​បើ​អ្នក​ទាំងឡាយ​មិន​ពិចារណា​ឃើញ​ ​នូវ​មូល​នៃ​ ​អនុវាទ​មាន​សភាព​យ៉ាងនេះ​ ​ក្នុង​សន្ដាន​នៃ​ខ្លួន​ ​ឬ​ក្នុង​បរិស័ទ​នៃ​ខ្លួន​ក្ដី​ ​ក្នុង​ ​សន្ដាន​នៃ​បុគ្គល​ដទៃ​ ​ឬ​ក្នុង​បរិស័ទ​នៃ​បុគ្គល​ដទៃ​ក្ដី​ ​អ្នក​ទាំងឡាយ​ ​ត្រូវ​ ​ប្រតិ​បត្ដិ​ ​ដើម្បី​កុំឱ្យ​មូល​នៃ​អនុវាទ​ដ៏​លាមក​នោះ​ឯង​ ​ប្រព្រឹត្ដ​ទៅ​ក្នុង​អនាគត​បាន​ ​ក្នុង​សន្ដាន​នៃ​ខ្លួន​និង​សន្ដាន​នៃ​បុគ្គល​ដទៃ​ ​ក្នុង​បរិស័ទ​នៃ​ខ្លួន​និង​ ​បរិស័ទ​នៃ​បុគ្គល​ដទៃ​នោះ​។​ ​ការ​លះបង់​នូវ​មូល​នៃ​អនុវាទ​ដ៏​លាមក​នុ៎ះ​ ​រមែង​មាន​ដោយ​ប្រការ​យ៉ាងនេះ​ ​ការដែល​មិន​ឱ្យ​មូល​នៃ​អនុវាទ​ដ៏​លាមក​ ​នុ៎ះ​ប្រព្រឹត្ដ​ទៅ​ក្នុង​អនាគត​បាន​ ​រមែង​មាន​ដោយ​ប្រការ​យ៉ាងនេះ​។​ ​នេះ​ ​ជា​មូល​នៃ​អនុវាទ៦យ៉ាង​ ​។​
 [​៨៥៦​]​ ​សារាណីយ​ធម៌​ ​៦​ ​ក្នុង​មាតិកា​ទាំងនេះ​ ​ដូចម្ដេច​ខ្លះ​។​ ​(​ ​សារាណីយ​ធម៌៦​ ​គឺ​ ​)​ ​ភិក្ខុ​ ​ក្នុង​សាសនា​នេះ​ ​បាន​តាំង​កាយ​កម្ម​ ​ប្រកបដោយ​មេ​ត្ដា​ ​ក្នុង​ពួ​កស​ព្រហ្ម​ចា​រិបុ​គ្គ​ល​ ​ទាំង​ក្នុង​ទី​ចំពោះមុខ​ ​ទាំង​ក្នុង​ទី​កំបាំងមុខ​ ​ធម៌​នេះឯង​ ​ឈ្មោះថា​ ​ជា​ធម៌​ដែល​បុគ្គល​គប្បី​រលឹក​ ​
ថយ | ទំព័រទី ៣៧៣ | បន្ទាប់
ID: 636801693990212391
ទៅកាន់ទំព័រ៖